**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងប្រធានាធិបតី Joe Biden ដែលជាគូប្រជែងនយោបាយនឹងគ្នាយូរអង្វែង នៅថ្ងៃពុធ បានពិភាក្សាគ្នាអំពីអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងកិច្ចប្រជុំដ៏ស្និទ្ធស្នាលមួយ ដែលរៀបចំឡើងដើម្បីបង្ហាញពីការផ្ទេរអំណាចដោយរលូន ទោះបីជាភាគីទាំង២មានការខ្វែងគំនិតគ្នាខ្លាំងលើគោលនយោបាយក៏ដោយ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំ​អាមេរិក​ទាំងពីរ​បាន​អង្គុយ​ក្បែរ​គ្នា​ នៅក្នុង​ការិយាល័យ​ Oval របស់​សេតវិមាន ដែលជា​ទិដ្ឋភាព​សន្តិភាព​នៃភាពតានតឹង​រវាង​ពួកគេ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា “មេដឹកនាំទាំងពីបានពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ និងគោលនយោបាយក្នុងស្រុកសំខាន់ៗដែលកំពុងប្រឈមមុខនឹងប្រទេសជាតិ និងពិភពលោក” ហើយថា “វា​ពិត​ជា​មាន​ចិត្ត​ស្និទ្ធស្នាល​គួរ​ឱ្យ​គោរព និង​មាន​សារៈ​សំខាន់​ណាស់”។ លោក​ស្រី​បន្ត​ថា កិច្ច​ប្រជុំ​នេះ​មាន​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានថា លោក Biden បានអះអាងថា ការគាំទ្រសម្រាប់អ៊ុយក្រែនគឺល្អសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីព្រោះ ភាពរឹងមាំ និងស្ថិរភាព នៅអឺរ៉ុប នឹងរារាំងអាមេរិកមិនឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។
លោក Trump បាន​សន្យា​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​យ៉ាង​ឆាប់​រហ័ស​ ដោយ​លោកមិន​និយាយ​ពី​ការបញ្ចប់ដោយរបៀប​ណានោះទេ។

លោក Trump បានប្រាប់កាសែត New York Post ថា លោក និងលោក Biden “បាននិយាយគ្នាច្រើនអំពីមជ្ឈិមបូព៌ា” កំឡុងពេលសន្ទនានោះ។ កាសែត Post បានដកស្រង់សម្តីលោក Trump ដែលបាននិយាយថា “ខ្ញុំចង់ដឹងពីទស្សនៈរបស់គាត់អំពីកន្លែងដែលយើងស្ថិតនៅ «ហើយ​គាត់​បាន​ឲ្យ​វា​មក​ខ្ញុំ គាត់​មាន​ចិត្ត​សប្បុរស​ណាស់»៕

អត្ថបទដែលជាប់ទាក់ទង