**ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក**លោកស្រី Paetongtarn ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ មេសា ត្រូវបានពន្យារពេល**អត្រាគាំទ្ររបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីដឹកនាំសេតវិមានក្នុងអាណត្តិទី២**ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំដល់អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត**កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្មេងទំនើង មួយក្រុមបង្ហោះម៉ូតូ នៅតាមបណ្ដោយមហាវីថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)**បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ**កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ**កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ**កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណី រាប់ពាន់ឆ្នាំមកហើយ និងវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥**ឧបនាយករដ្ឋមន្រ្តីពីររូប អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និង ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន

អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អបអំបុក នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីសំពះព្រះខែ និង អកអំបុក នៅបរិវេណមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សុខសន្ដិភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើនៅតាមផ្ទះសម្បែងរៀងៗខ្លួន និងតាមទីវត្តអារាមជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញវង់ ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ពិធីបុណ្យអកអំបុក ជាការថ្វាយដល់ព្រះចន្ទ ដែលកំពុងរះពេញវង់នូវភោគផលកសិកម្ម ដែលប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត។ កសិករ បានយកស្រូវទុំថ្មីៗទៅលីង ហើយបុក រួចអុំយកអង្កាមចេញស្អាត ដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតាដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាល ហើយទទួលផលកសិកម្មបានច្រើន៖ «អកអំបុក និងសំពះព្រះខែនេះឯង គឺយើងនិយាយទៅ គឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយនៅក្នុងហ្នឹង ជាព្រះចន្ទអ៊ីចឹងទៅ បានខ្មែរយើងតំណមកធ្វើអកអំបុក សែនព្រះខែ ដើម្បីនឹកទៅដល់គុណព្រះចន្ទដែលមានគុណមកលើសត្វយើងទាំងអស់ ដែលយើងបានកើតនៅក្នុងលោកយើងនេះឯង»។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុកនេះ ឲ្យស្ថិតស្ថេរគង់វង្ស ពិសេសចូលរួមថែរក្សាសុខសន្ដិភាព មានសន្ដិភាព ប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ បើគ្មានសុខសន្ដិភាពកុំថាឡើយការអភិវឌ្ឍ ការរស់រាន្តមានជីវិតក៏គ្មានដែរ ៕

អត្ថបទដែលជាប់ទាក់ទង