**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលមានសម្ព័ន្ធមេត្រីភាពនឹងគ្នា រួមមានស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងក្នុងខេត្តពោធិ៍សាត់ ចំនួន៨២១នាក់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងរដ្ឋបាលស្រុក ក្រុងជាច្រើនរូបទៀត។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍រួចមក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងដោយចាត់ទុកថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយ ពិតជាធ្វើដំណើរទៅមុខហើយ ដើរទៅមុខបានឆ្ងាយជាវិជ្ជមាន មិនថារោងចក្រ សហគ្រាស នៅស្រុកក្រគរ បាននឹងកំពុងដំណើរការ ក្លាយទៅជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់។ នេះដោយសារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពីលោកផ្ទាល់ ជាពិសេសឯកឧត្តម ស៊ុយ សែម អតីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បន្តជំនាន់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ឃើញថាពិតជាមានការរីកចម្រើនច្រើន គឺអាស្រ័យដោយប្រទេសមានសុខសន្តិភាព ទើបធ្វើឱ្យខេត្តមួយនេះបោះជំហ៊ានទៅមុខលើគ្រប់វិស័យ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមសម្តែងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់កន្លងមក ជាក់ស្តែងដូចជាពិធីបុណ្យអុំទូកថ្នាក់ខេត្ត ជាលើកទី៥ ថ្មីៗនេះ។ ពិតណាស់ថាបើគ្មានសុខសន្តិភាព ហើយគ្មានការចូលរួមពីកងកម្លាំងប្រដាប់ អាវុធទាំង៣ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជន និងជាមេទ័ពកំពូលនោះទេ យើងក៏គ្មានសុខសន្តិភាព ស្ថេរភាព និងមិនមានអ្វីៗដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដោយមើលឃើញកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន រួមទាំងអង្គភាពមួយចំនួនទៀតនោះ ក្រសួងរ៉ែ និងថាមពល បានភ្ជាប់អង្គភាព ជាសម្ពន្ធមេត្រីភាពអស់រយៈពេល១៦ឆ្នាំហើយនៅឆ្នាំ២០២៤នេះ បន្ថែមសម្ព័ន្ធមេត្រីភាព ជាមួយស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់។ អង្គភាពទាំងនោះ គឺក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា តែងតែចុះសួរសុខទុក្ខ ដោយនាំយកនូវគ្រឿងឧបភោគ បរិភោគ បានជាប់លាប់ ជាប្រពៃណីផ្សារភ្ជាប់រហូតមក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងមិនអាចភ្លេចអំពីវីរៈភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរក្សាការពារបូរណភាពទឹកដី តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះចន្លោះ តែមិនក៏មិនត្រូវឱ្យដាច់ស្បៀងនោះឡើយ ត្រង់ចំណុចនេះសូមឱ្យមានការយោគយល់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានចែកជូនវត្ថុកំដរដៃ ជូនដល់កងកម្លាំងប្រដាប់អាវុធ ចំនួន៨២១នាក់ ក្នុងនោះកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន៤៤២នាក់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន២០២នាក់ និងតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់ ចំនួន១៧៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថវិកា១០ម៉ឺនរៀល និងឧបត្ថម្ភទាំង៣អង្គភាព ដោយក្នុងមួយអង្គភាព ថវិកា៤លានរៀលស្មើៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង