**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម តាមរយៈប្រពន្ធ័អនឡាញ ក្នុងពិធីបើកសន្និសីទភាសាចិនពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សន្និសីទភាសាចិនពិភពលោកនេះ រៀបចំឡើងដោយក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់ ឯកឧត្តម Han Zheng អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ អង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានរអប់រំភាសាចិនមកពី១៦០ប្រទេស ចូលរួមផ្លាស់ប្តូរគំនិតមតិយោបល់គ្នាអំពីការអប់រំភាសាចិនក្នុងប្រទេសរបស់ខ្លួន។
ប្រធានបទដែលបានលើកឡើងក្នុងសន្និសីទនេះរួមមាន៖
១). ការអភិវឌ្ឍនិងអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនភាសាចិនក្នុងស្រុក
២). ការបង្កើនគុណភាពអប់រំភាសាចិនផ្សារភ្ជាប់នឹងការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ
៣). ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងស្រុក និងការធ្វើមូលដ្ឋានីយកម្មការអប់រំភាសាចិននៅតាមបណ្តាប្រទេសនានា។

ឯកឧត្តម Han Zheng អនុប្រធានាធិបតី បានអានសារជូនពររបស់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសារធារណរដ្ឋប្រជាមានិតចិន ចំពោះសន្និសីទភាសាចិនពិភពលោក និងបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រដល់ការអប់រំភាសាចិនស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសនានា។ រដ្ឋាភិបាលចិន និងប្រជាជនចិន បានផ្តល់ការគាំទ្រជាច្រើនដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួលដល់ការបង្រៀនភាសាចិននៅកម្ពុជា ពិសេសបានបញ្ជូនគ្រូបង្រៀនភាសាចិនមកចូលរួមបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាចិនជូនកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឳកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី សេចក្តីរីករាយ និងជាកិត្តិយស ដែលបានចូលរួមក្នុងសន្និសីទអប់រំភាសាចិនពិភពលោក ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅក្រុងប៉េកាំង ប្រទេសចិន តាមរយៈវីដេអូអនឡាញនាពេលនេះ និងសូមថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំកម្មវិធី ដែលបានបង្កើតវេទិកាសម្រាប់ពិភាក្សាអំពីការអភិវឌ្ឍ និងអនាគតនៃការអប់រំភាសាចិននេះឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសចិនក្នុងវិស័យអប់រំ ទទួលបានផលផ្លែផ្កាជាច្រើន ជាពិសេសក្នុងការអប់រំភាសាចិន។ ក្នុងឆ្នាំ២០២២ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៃការអនុវត្តសាកល្បងអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិនៅកម្ពុជា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រយុគសម័យថ្មីមួយ។ ការអនុវត្តនេះបានបើកចំហរទ្វារសម្រាប់សិស្សានុសិស្សកម្ពុជា ឱ្យមានឱកាសស្វែងយល់អំពីវប្បធម៌ចិន និងពង្រីកចក្ខុវិស័យអន្តរជាតិ ថែមទាំងបានកសាងស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ឱ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតផងដែរ។

បន្ដែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ រដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានផ្តល់ការគាំទ្រធនធានជាច្រើនដល់ប្រទេសកម្ពុជា រួមមាន ប្រាក់ឧបត្ថម្ភ សៀវភៅសិក្សា និងសម្ភារបរិក្ខារសិក្សាជាដើម ដែលបានជួយសម្រួលដល់ការបង្រៀន និងរៀនភាសាចិននៅកម្ពុជា។ លើសពីនេះ ភាគីចិនថែមទាំងបានរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្តូរជាច្រើន ដែលបង្កើតឱកាសដល់គ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា ក្នុងការដកយកបទពិសោធ និងសិក្សាពីវិធីសាស្ត្របង្រៀនភាសាចិនថ្មីៗ ជួយពង្រឹងសមត្ថភាពបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា។ ក្រោយពីភាសាចិនត្រូវបានបង្រៀននៅក្នុងប្រព័ន្ធអប់រំជាតិនៅកម្ពុជា យើងបានសង្កេតឃើញថា សិស្សានុសិស្សមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សាភាសាចិន និងសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរកាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត តាមរយៈគម្រោងផ្លាស់ប្តូរនិស្សិត និងស្រាវជ្រាវជាដើម។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បង្ហាញនូវកិច្ចស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០៕

អត្ថបទដែលជាប់ទាក់ទង