**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់ និងពិធីចែកសៀវភៅគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសដល់គ្រប់អង្គភាពស្ថិតក្រោមឱវាទក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត មន្ត្រីបច្ចេកទេស ដៃគូអភិវឌ្ឍន៍នានា និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចពីគោលបំណង នៃសិក្ខាសាលាក្នុងគោលដៅផ្សព្វផ្សាយនូវគោលការណ៍ណែនាំសំខាន់ៗ ដែលក្រុមការងារបច្ចេកទេសក្រសួងបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ផ្តួចផ្តើមរៀបចំឡើងជាបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ សម្រាប់ជាត្រីវិស័យចង្អុលបង្ហាញនូវយន្តការ និងវិធានបច្ចេកទេសសម្រាប់ការអនុវត្តការងារប្រព័ន្ធទឹកកខ្វក់ និងអនាម័យនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការលើកកម្ពស់សោភ័ណភាពបរិស្ថាន និងទីក្រុងប្រកបដោយចីរភាព។

សិក្ខាសាលានៅព្រឹកនេះនឹងផ្សព្វផ្សាយ ចែករំលែកនូវសមិទ្ធផលថ្មីចំនួន ៤បន្ថែមទៀត រួមមាន ១) គោលការណ៍ណែនាំ សម្រាប់ប្រតិបត្តិការ និងថែទាំបណ្តាញប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ២) គោលការណ៍ណែនាំ ស្តីពីស្ថានីយប្រព្រឹត្តកម្មភក់បង្គន់ដោយប្រើបច្ចេកវិទ្យាអាងហាលភក់មានដាំរុក្ខជាតិ ៣) បទដ្ឋានបច្ចេកទេសសម្រាប់ការងារប្រព័ន្ធទឹកកខ្វក់ និង ៤) បទដ្ឋានគំនូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម ដែលមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស សម្រាប់ចែកជូនដល់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ហើយក៏នឹងមានបទបង្ហាញអំពីខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍ណែនាំផងដែរដោយមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអ្នកជំនាញនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI)។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ បានទទួលការអនុម័តក្នុងសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤, ទទួលបានការអនុម័តយល់ព្រមពីរដ្ឋសភា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាបោះឆ្នោតអនុម័ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។ ក្រោយពីសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ចូលជាធរមាន នឹងក្លាយជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ជាពិសេសការអនុវត្តផែនការមេហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗសម្រាប់គាំទ្រការអភិវឌ្ឍប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងការបដិសេធ ព្រមទាំងពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យការបំពុលផ្សេងៗទៅលើបរិស្ថាន និងសុខភាពសាធារណៈនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង