**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល

“នៅប្រទេសចិន ដើម្បីប្រទេសចិន(In China,For China)” ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ សហគ្រាសទុនបរទេសកាន់តែច្រើនឡើងៗបានចូលក្នុងប្រទេសចិន ដើម្បីធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។ សហគ្រាសទាំងនេះមិនត្រឹមតែលក់ចេញផលិតផលរបស់ខ្លួនដោយងាយៗប៉ុណ្ណោះទេ ថែមទាំងក៏យកទស្សនៈផលិតកម្មរបស់ខ្លួនមកបង្កើតមូលដ្ឋានគ្រឹះនៅប្រទេសចិន តាមរយៈលក្ខណៈពិសេសខាងវប្បធម៌និងសេដ្ឋកិច្ចរបស់ចិន ។ កាលពីខែតុលាឆ្នាំនេះ ការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឈានចូលរដូវកាលកំពូលបែបប្រពៃណី កំពង់ផែសំខាន់ៗមានភាពមមាញឹក បរិមាណលើកដាក់កុងតឺន័រមាននិន្នាការកើនឡើងយ៉ាងលេចធ្លោ ។ តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃការនាំចេញរបស់ចិននៅត្រីមាសទីបួននឹងបន្តរក្សានិន្នាការកំណើន ហើយកកើតទៅជាការទ្រទ្រង់ដ៏វិជ្ជមានចំពោះកំណើនសេដ្ឋកិច្ច ។
ចាប់ពីចូលឆ្នាំនេះមក ប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញនិងតឹងរ៉ឹងដែលកម្លាំងសម្ពាធខាងក្រៅកាន់តែខ្លាំងឡើងនិងឧបសគ្គផ្ទៃក្នុងបានកើនឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ឆ្លើយតបយ៉ាងនឹងធឹង បង្កើនកម្លាំងគ្រប់គ្រងជាម៉ាក្រូ ផ្តោតលើការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយ ពង្រីកតម្រូវការក្នុងប្រទេសនិងធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចមានភាពល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចចិនដំណើរការដោយនឹងនរជាទូទៅ ។
នៅបីត្រីមាសដើមឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រហែលគឺ៩៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន សេដ្ឋកិច្ចជាតិបានដំណើរការដោយនឹងនរ ដែលសន្សែសន្សំបាននូវកត្តាទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ។ ស្របពេលដែលគោលនយោបាយមានស្រាប់ត្រូវពន្លឿនការអនុវត្តជាក់ស្តែង និងបន្តដាក់ចេញគោលនយោបាយបន្ថែមថ្មី នៅខែតុលា សន្ទស្សន៍គ្រប់ផ្នែកដែលចេញផ្សាយថ្មីបំផុតបានកើនឡើងជាបណ្តើរៗ មូលដ្ឋានទៅរកភាពល្អប្រសើរនិងភាពរីកចម្រើននៃសេដ្ឋកិច្ចត្រូវបានពង្រឹងបន្តទៀត ។
នៅបីត្រីមាសដើមឆ្នាំនេះ តម្លៃបន្ថែមនៃមុខរបរកម្មន្តសាលបច្ចេកវិទ្យាខ្ពស់និងមុខរបរផលិតគ្រឿងបរិក្ខារដែលមានទ្រង់ទ្រាយមធ្យមនិងធំបានកើនឡើង៩,១ភាគរយនិង៧,៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលត្រូវជា១៥,៩ភាគរយនិង៣៣,៨ភាគរយនៃតម្លៃបន្ថែមសរុបរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ។ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ដូចជារបរអាកាសចរណ៍និងអវកាសជាដើមនិងឧស្សាហកម្មងើបឡើងថ្មីដូចជារថយន្តថាមពលថ្មីជាដើមបានទទួលការអភិវឌ្ឍយ៉ាងផុលផុស បរិមាណនៃផលិតផលដូចជាឧបករណ៍អុបទិក ឧបករណ៍VRនិងអាគុយសូឡាជាដើមបានរក្សាកំណើនពីរខ្ទង់ ។
ប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។ នៅបីត្រីមាសដើមឆ្នាំនេះ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ៣០៩៤១យាន់ប្រាក់ចិន ក្នុងនោះ កម្មវិធីជំនួយសង្គមនិងប្រាក់សោធននិវត្តន៍គិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង១១,៥ភាគរយនិង៨,១ភាគរយដោយឡែកពីគ្នា ល្បឿនកំណើននៃប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទបន្តលឿនជាងប្រជាជននៅទីក្រុងនិងភូមិឃុំ ។
តាមទិន្នន័យថ្មីបំផុតនៃមជ្ឈមណ្ឌលព័ត៌មានជាតិបង្ហាញឱ្យដឹងថា នៅខែតុលាឆ្នាំនេះ សន្ទស្សន៍អំពីការប្រើប្រាស់តាមអហ្វឡាញបានកើនឡើង៨,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង២,៩ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ។ សន្ទស្សន៍អំពីការប្រើប្រាស់ខាងសេវាកម្មក្នុងជីវភាពរស់នៅបានកើនឡើង១២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានកើនឡើង១,៧ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ។ ក្នុងនោះ មុខរបរផ្តល់សេវាកម្មស្នាក់នៅ មុខរបរកម្សាន្តលម្ហែកាយនិងមុខរបរភោជនីយដ្ឋានបានកើនឡើង១៧,៩ភាគរយ ១៤,៥ភាគរយនិង១២,២ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
នៅខែតុលា ការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឈានចូលរដូវកាលកំពូលបែបប្រពៃណី កំពង់ផែសំខាន់ៗមានភាពមមាញឹក ។ បរិមាណលើកដាក់កុងតឺន័រគិតជាមធ្យមក្នុងមួយថ្ងៃនៃកំពង់ផែសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង៧,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង៣,៣ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ។ បរិមាណលើកដាក់ទំនិញគិតជាមធ្យមក្នុងមួយថ្ងៃបានកើនឡើង៣,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងកើនឡើង៣,៤ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ។ចាប់ពីចូលឆ្នាំនេះមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដាក់ចេញគោលនយោបាយបន្ថែមថ្មីមួយចំនួនដោយទាន់ពេលវេលា ផ្តោតសំខាន់ទៅលើការជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខដោយនឹងនរ រចនាសម្ព័ន្ធទៅរកភាពល្អប្រសើរ និងនិន្នាការអភិវឌ្ឍន៍បន្តទៅរកភាពល្អប្រសើរ ។ ចាប់ពីខែកញ្ញាឆ្នាំនេះមក ការដំណើរការសេដ្ឋកិច្ចនៅវិស័យជាច្រើនដូចជាឧស្សាហកម្ម ការប្រើប្រាស់ ការវិនិយោគ ផ្សារភាគហ៊ុននិងផ្សារអចលនទ្រព្យជាដើមបានលេចចេញបម្រែបម្រួលដ៏វិជ្ជមានកាន់តែច្រើនឡើងៗ ទីផ្សារមានជំនឿចិត្តកើនឡើងយ៉ាងខ្លាំង ការប៉ាន់ប្រមាណក្នុងសង្គមត្រូវបានកែលម្អ ហើយសន្ទស្សន៍សេដ្ឋកិច្ចជាច្រើនបានកើនឡើងវិញយ៉ាងឆាប់រហ័ស ។
បើនិយាយជាទូទៅ ចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលបណ្តាលមកពីការធ្លាក់ចុះខាងសេដ្ឋកិច្ចនិងពុះពារការលំបាកនិងបញ្ហាប្រឈម បានរក្សានិន្នាការអភិវឌ្ឍន៍ដែលសេដ្ឋកិច្ចដំណើរការដោយនឹងនរ រចនាសម្ព័ន្ធសេដ្ឋកិច្ចមានភាពកាន់តែល្អប្រសើរ ហើយជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវកែលម្អ ដូច្នេះ សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល ៕

អត្ថបទដែលជាប់ទាក់ទង