**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ នាពេលកន្លងមកនេះ ភ្ញៀវទេសចរណ៍ចំនួន ៣១ ៨៦០ នាក់ ក្នុងនោះអ្នកទេសចរណ៍បរទេសចំនួន ២៩៥នាក់ បានមកកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋ បានទទួលប្រាក់ចំណូលសរុបចំនួន ១៧ ៣០៨ ដុល្លារ ពីការសម្រាកលំហែកម្សាន្ត នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ បង្កប់ដោយសក្តានុពលសម្រាប់លំហែបៃតង រួមមានវាលស្មៅស្រស់ស្អាត មានទឹកធ្លាក់ ផ្ទាំងថ្ម ផ្កាព្រៃ ព្រៃឈើ សត្វព្រៃ កន្លែងវប្បធម៌ និងប្រវត្តិសាស្រ្ត ជាដើម។ រតនសម្បត្តិធម្មជាតិទាំងអស់នេះ ត្រូវបានការពារនិងអភិរក្ស ពីមន្រ្តីឧទ្យានុរក្សនិងអ្នកពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នោះ ដើម្បីការរស់នៅដោយចីរភាព។

អ្នកនាំពាក្យបានបន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈជម្រើសមុខរបរសមស្រប ដែលមិនពឹងពាក់លើធនធានធម្មជាតិ។

សូមបញ្ចាក់ថា ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ សម្របសម្រួលគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិ(គោលដៅលំហែបៃតង) ដើម្បីការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌សំដៅចូលរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាននិងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៩៣សហគមន៍ បានត្រូវបង្កើតឡើង ដោយមានការចូលរួមពីប្រជាជនចំនួន៧៣.១៩៤គ្រួសារ មកពី៣៦២ភូមិ ១១៥ឃុំ ចំនួន១៦ខេត្ត គ្រប់គ្រងផ្ទៃដីទំហំ៣៣២.១០៨ហិកតា។ កន្លងមកសហគមន៍តំបន់ការពារធម្មជាតិបាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន តាមរយៈការងារកសិកម្ម ចិញ្ចឹមសត្វ ក្រុមសន្សំប្រាក់ អាជីវកម្មខ្នាតតូច ក៏ដូចជាការប្រមូលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ មានជាអាទិ៍ ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតលីញជឺ ផ្លែសំរ៉ង ផ្លែគុយ ផ្លែរំដួល ជ័រទឹក ជ័រចុង ទឹកឃ្មុំ ជាដើម។ ជាមួយគ្នានេះផងដែរ សហគមន៍តំបន់ការពារធម្មជាតិចំនួន ៣៦សហគមន៍ មានការគ្រប់គ្រង និងការវិវឌ្ឍរីកចម្រើនល្អគួរចាប់អារម្មណ៍ តាមរយៈការរៀបចំផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង