សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នាថ្ងៃទី១៨ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រទេសតូចមួយ, មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ, ប៉ុន្តែស្ថិតលើការកសាងសន្តិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ជារួមយើងគ្រាន់តែស្វះស្វែងរកការរស់នៅ ប្រកបដោយសុខសន្តិភាព, ការរីកចម្រើន ក្នុងឋានៈជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និង បូរណភាពទឹកដី ។ គណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងអង្គការអ្នកប្រជា ធិបតេយ្យនិយមកណ្តាលអន្តរជាតិ ពិតជាមានមោទនភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈម នៅតាមតំបន់ ៕