**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Do Hung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ដែលកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសវៀតណាម ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបានបញ្ជាក់អះអាងនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកទឹកចិត្តឱ្យប្រទេសវៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន និងពិចារណាចែករំលែកបទពិសោធន៍ និងជំនាញវិស័យសកម្មភាពមីនទៅកាន់ពិភពលោក។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីចូលរួមបេសកកម្មរួម ក្នុងការបញ្ចប់ការរងគ្រោះ និងទុក្ខវេទនាបង្កឡើងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជា បានជួបប្រជុំជាមួយបណ្តាប្រទេសជាច្រើនតាមតែអាចធ្វើទៅបាន ដើម្បីកៀងគរការគាំទ្រសម្រាប់ការអនុវត្តអនុសញ្ញា និងលើកទឹកចិត្តដល់រដ្ឋមិនមែនភាគីឱ្យចូលរួមជាមួយអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះបុព្វហេតុមនុស្សធម៌បែបនេះ។

ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា ប្រទេសវៀតណាម បានផ្ញើសារយ៉ាងសំខាន់ទៅកាន់ពិភពលោកតាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់នេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថានឹងឃើញវៀតណាមចូលរួមក្នុងគ្រួសារអនុសញ្ញាអូតាវ៉ានាពេលខាងមុខ ព្រោះថាទោះបីវៀតណាមមិនមែនជារដ្ឋភាគីក៏ដោយ ក៏វៀតណាមបាននិងកំពុងអនុវត្តគោលការណ៍នៃអនុសញ្ញានេះរួចហើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកទឹកចិត្តឱ្យវៀតណាមបន្តគាំទ្រអនុសញ្ញានេះ តាមរយៈការចែករំលែកបទពិសោធន៍ និងជាពិសេសបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។

ឯកឧត្តម Do Hung បានគាំទ្រយ៉ាងពេញទំហឹងចំពោះមុខតំណែងជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា ហើយបានយល់ស្របថា វាពិតជាមានសារៈសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យសកម្មភាពមីន។ វៀតណាមនឹងបន្តគាំទ្រស្មារតីនៃអនុសញ្ញា និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកបទពិសោធន៍។

ឯកឧត្តម Do Hung បានកោតសរសើរដោយស្មោះចំពោះតួនាទីរបស់កម្ពុជាក្នុងការរួមចំណែកថែរក្សាសន្តិភាពពិភពលោក និងការចែករំលែកបទពិសោធន៍ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីន៕

អត្ថបទដែលជាប់ទាក់ទង