**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូនប្រធានស្តីទី ពន្ធនាគារខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធ ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំពន្ធនាគារខេត្តកោះកុង។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១. ត្រូវធ្វើការពង្រឹង និងធ្វើការឆែកឆេរយ៉ាងម៉ឺងម៉ាត់រាល់យកវត្ថុហាមឃាត់ចូល ក្នុងពន្ធនាគារជាពិសេសត្រូវធ្វើការលុបបំបាត់នូវការនាំចូលទូរសព្ទ និងគ្រឿងញៀន។

២. បន្តលើកកម្ពស់ក្នុងការស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋាននានា ជាពិសេសច្បាប់របស់អគ្គនាយកដ្ឋានពន្ធនាគារ។

៣. ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ធនធានរបស់មន្រ្តីទាំងចំណេះជំនាញហើយ ធ្វើលើកទឹកចិត្តដល់មន្ត្រីឲ្យទៅរៀននៅវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីពង្រឹងសមត្ថភាព។

សូមបញ្ជាក់ផងដែរថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ទេស សាឡាត់ អត្តលេខ ០១៧២ ឋានៈ អនុប្រធានពន្ធនាគារខេត្តកោះកុង ត្រូវបានប្រគល់ភារកិច្ចជាប្រធានស្តីទី ពន្ធនាគារខេត្តកោះកុង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ បានចូលត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ ហេដ្ឋានរចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារក្នុងពន្ធនាគារខេត្តកោះកុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង