កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG ZHENJIANG អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី ការតាក់តែងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មជាដើម៕