**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20

កិច្ចប្រជុំ G20 លើកទី១៩ ជាកិច្ចប្រជុំកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ បានប្រារព្វឡើងនៅប្រទេសប្រេស៊ីល ដែលមានការគាំទ្រយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការពហុភាគីនិយមក្នុងការបើកចំហសេដ្ឋកិច្ចសាកល ដោយបណ្តាប្រទេសក្នុងសាកលលោកភាគខាងត្បូង ។ កិច្ចប្រជុំ G20 នេះ ជាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងការតាមដាន ពិនិត្យ និង ដាក់ចេញនូវយន្តការសម្របសម្រួលសេដ្ឋកិច្ចរបស់សាកលលោក និង ដើម្បីបង្កើនល្បឿននៃ សេដ្ឋកិច្ចសាកលលោក។ ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញល្បីៗនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ ត្រូវបានអញ្ជើញឱ្យចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីរកឱ្យឃើញនូវបញ្ហា និង យន្តការសម្រាប់សម្របសម្រួលខឿនសេដ្ឋកិច្ចសាកល ទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្ថិរភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ សមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ ការលុបបំបាត់នូវប្រព័ន្ធគាំពារនិយម សមាហរណកម្មវិនិយោគអន្តរជាតិ ការអភិវឌ្ឍសាកល និង ចំណងទាក់ទងដ៏ស្មុគស្មាញនៃមហាអំណាច។

ប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតមួយ និង ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ ព្រមទាំងជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី២លើសាកលលោក និង ជាប្រទេសនាំចេញទំនិញធំបំផុតនៅលើសាកលលោក ហើយក៏ជាទីតាំងមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស មានតួនាទីយ៉ាងសំខាន់ក្នុងយន្តការនៃកិច្ចប្រជុំ G20 នេះលើគ្រប់វិស័យ។ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់មួយ ដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់អាចចាត់ទុកជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់ការពារផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនមានតួនាទីសំខាន់មួយទៀតដែរក្នុងនាមជាភាគីកណ្តាល សម្រាប់តំណភ្ជាប់ ជាមួយប្រទេសរីកចម្រើន ក្នុងការកសាង និង កែលម្អនៃកិច្ចសហប្រតិបត្តិការបើកចំហសេដ្ឋកិច្ចប្រកបដោយបរិយាកាសល្អ និង មានសមធម៌។ តួនាទីមួយនេះ ក៏មានសារសំខាន់ដែរ ក្នុងការភ្ជាប់ទំនាក់ទំនងនៃខ្សែច្រវាក់ផលិតកម្ម និង ខ្សែច្រវាក់តម្លៃសាកលនៅលើសាកលលោកទាំងប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រទេសរីកចម្រើននានា។

នៅក្នុងកិច្ចប្រជុំលើកទី១៩ នេះ បណ្តាប្រទេសទាំងអស់បានយល់អំពីមធ្យោបាយ វិធានការ និងយន្តការ នៃការវិវត្តនិងការរីកចម្រើននៃសេដ្ឋកិច្ចសាកលលោក ក្នុងការធានាឱ្យបាននូវនិរន្តរភាពនៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចសាកល ដែលអាចប្រឈមនឹងការរារាំងមួយចំនួនដែលអាចកើតមានឡើង ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដូណាល់ ត្រាំ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការគាំពារនិយម តាមរយៈការដាក់នូវរបាំងពន្ធគយខ្ពស់ជាងមុន ការយកពន្ធមិនស្មើភាពគ្នា ការដាក់របាំងនយោបាយ ដែលរារាំងទៅដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក និង ផ្ទុយពីគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចសាកល និង ខ្សែច្រវាក់តម្លៃសាកល របស់អង្គការពាណិជ្ជពិភពលោក។

ដោយមើលឃើញនូវហានិភ័យនេះ តួនាទីរបស់ចិនក្នុងយន្តការសេដ្ឋកិច្ចសាកលក្នុងបរិបទថ្មីនេះ ជាតួនាទីមួយដែលមិនអាចខ្វះបាន គឺពហុភាគីនិយម ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជិនភីង ត្រូវបានលើកយកមកពិភាក្សា និង ទទួលបានការគាំទ្រទាំងស្រុង ដោយបណ្តាប្រទេសខាងត្បូងនៃសាកល។ ប្រទេសចិនជាប្រទេសដ៏ខ្លាំងបំផុតមួយ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិសេរី អនុលោមតាមគោលការណ៍ពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសទាំងអស់កំពុងតែស្ថិតនៅលើទូកនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នា ប្រសិនបើការរារាំងណាមួយបានដាក់មកលើបណ្តាប្រទេសណាមួយ ជាពិសេសប្រទេសចិន វានឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើអភិបាលកិច្ចសេដ្ឋកិច្ចសាកល និង ឈានដល់ការបែកបាក់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង មិនអាចឈានដល់ពិភពលោកមួយ សហគមន៍ជោគវាសនារួមមួយបាននោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានរងគ្រោះខ្ទេចខ្ទាំដោយសារវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្លាក់នូវការចំណាយប្រើប្រាស់លើសាកលលោក ការថមថយកម្លាំងត្រូវការលើទីផ្សារ ការដួលរលំនូវវិស័យអចលនទ្រព្យ និង កើនបំណុលឯកជន វាគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចសាកលរួចទៅហើយ ប្រសិនបើពិភពលោកខ្វះនូវការរួបរួមគ្នា កិច្ចសហប្រតិបត្តិការ និង ដាក់របាំងពាណិជ្ជកម្មលើគ្នាទៅវិញទៅមក វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ G20 ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកលក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គួរតែត្រូវបានយកចិត្តទុកដាក់ ថែរក្សា និង ជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និង ការរីកមច្រើននៃសេដ្ឋកិច្ចសាកលោក។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង