**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត

ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តបោះជំហាន ដោយវីរភាព និង ភាពប្រាកដនិយម ក្នុងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១, ក្នុងនោះ រួមមាន កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដូចខាងក្រោម៖
ទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល
ទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ
និងទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាព ទាំង ៣ នេះ បាន និង កំពុងជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀត ក្នុងឆ្នាំ ២០២៣-២០២៤ និង ឆ្នាំខាងមុខបន្តទៀត។

ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា កាន់តែទទួលបានការទុកចិត្ត ពីសំណាក់ពលរដ្ឋ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់៖
១. ក្រសួងសុខាភិបាល, តាមរយៈមន្ទីរសុខាភិបាលរាជធានី-ខេត្ត, ត្រូវបន្ថែមការយកចិត្តទុកដាក់ លើការផ្ដល់សេវាសុខាភិបាលសារាវន្តជូនពលរដ្ឋ, ជាពិសេស ពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ, និង បណ្ណ ប.ស.ស. ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្ម-វិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ។
២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, តាមរយៈមូលនិធិជាតិជំនួយសង្គម និង មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត, ត្រូវពង្រឹងយន្តការនៃការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល, និង ត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងធ្វើការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេស ពលរដ្ឋគោលដៅ, បានយល់ច្បាស់អំពីកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល ។
៣. ក្រសួងផែនការ ត្រូវពន្លឿនការធ្វើបច្ចុប្បភាពការកំណត់អត្តសញ្ញាណគ្រួសារ គោលដៅ ឱ្យបានជាប្រចាំ ដើម្បីចៀសវាងការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍ ពីប្រពន្ធគាំពារសង្គម ដោយសារតែបណ្ណផុតសុពលភាព, ព្រមទាំងបង្កើនសុក្រឹតភាពបន្ថែមទៀត ក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋ គោលដៅ ។
៤. ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារមានបណ្ណងាយរងហានិភ័យ ដើម្បីសម្រេចបានគោលដៅនៃការបណ្ដុះយុវជន ឱ្យបាន ១,៥ លាននាក់ ក៏ដូចជា ត្រូវបន្តបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា ។ បន្ថែមលើនេះ, ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវពង្រឹងកិច្ចសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន ក្នុងការផ្សព្វផ្សាយពីគុណតម្លៃនៃបណ្ណ ប.ស.ស. ផងដែរ ។
៥. រដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់, ដោយមានការ-សម្របសម្រួល និង ការគាំទ្រពីក្រសួងមហាផ្ទៃ, ត្រូវផ្ដល់កិច្ចសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលដល់ការអនុវត្តគោល- នយោបាយជាតិគាំពារសង្គម និង របបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និង ទាន់ពេល ជូនពលរដ្ឋទទួលផល ។
៦. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវពង្រឹងកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ។
៧. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ត្រូវរក្សាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយសហការ ជិតស្និត ជាមួយក្រសួងសុខាភិបាល តាមការចាំប៉ាច់ ។
៨. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវពង្រឹងយន្តការតាម-ដាន និង វាយតម្លៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ដោយមិនមានការយកចិត្តទុកដាក់ឡើយ ។

ដោយឡែកសម្រាប់ដៃគូអភិវឌ្ឍន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការល្អ និង កាន់តែសកម្ម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ការគាំទ្រចាំបាច់នានា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា តាមរយៈវិធីសាស្ត្រខាងលើ, ជារួម, វិសាលភាពរបស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧, ដោយបច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្តប់ពលរដ្ឋ ជាង ៧ លាននាក់, ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង ។ បើគិតជារួម, ទំហំចំណាយថវិកាសរុប លើប្រព័ន្ធគាំពារសង្គម មានចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលនឹង ប្រមាណ ៤,៣ ប៊ីលានដុល្លារអាម៉េរិក, ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ ២០១៧ មក ។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់គ្រួសារ និង ពលរដ្ឋ ដែលទទួលផល ។ គិតជាមធ្យម, អ្នកទទួលផលម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាម៉េរិក, ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ដែលត្រូវបានអនុវត្តរយៈពេល ៤៦ ខែ, បានចំណាយថវិកាជាតិសរុបប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាម៉េរិក, សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារនីមួយៗ ទទួលបានថវិការឧបត្ថម្ភជាមធ្យម ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារ ក្នុងមួយឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង