**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ

ហុងកុង៖ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា តុលាការនៅទីក្រុងហុងកុងនៃប្រទេសចិន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំពោះចុងចោទទាំង៤៥នាក់ ដែលជាប់ពិរុទ្ធក្នុងសំណុំរឿងធំបំផុត ក្រោមច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងរបស់ទីក្រុងមួយនេះ ដោយក្នុងចំណោមនោះ លោក Benny Tai ដែលត្រូវបានចាត់ទុកជាមេខ្លោង រងការកាត់ទោសឱ្យជាប់រយៈពេលយូរជាងគេ គឺ១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រយៈពេលជាប់ពន្ធនាគាររបស់លោក Tai គឺយូរជាងគេបង្អស់ គិតមកទល់ពេលនេះ នៅក្រោមច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់ចេញកាលពីឆ្នាំ២០២០ ដើម្បីបង្រ្កាបភាពវឹកវរផ្ទុះឡើង អំឡុងបាតុកម្មហិង្សាទ្រង់ទ្រាយធំ គាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៩។ ជនដែលប្រព្រឹត្តល្មើសច្បាប់ដ៏តឹងរ៉ឹងខាងលើ អាចប្រឈមការជាប់ពន្ធនាគារហូតដល់​អស់មួយជីវិត។

គួរបញ្ជាក់ថា សកម្មជនប្រជាធិបតេយ្យសរុប៤៧នាក់ ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការ កាលពីឆ្នាំ២០២១ ពីបទគប់គិតប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋអំណាច នៅក្រោមច្បាប់សន្តិសុខជាតិ។ បទចោទប្រកាន់នោះ ពាក់ព័ន្ធទៅនឹង​សកម្មភាពរៀបចំ ការបោះឆ្នោតមិនផ្លូវការមួយរបស់ពួកគេ កាលពីក្នុងឆ្នាំ២០២០ ដើម្បីជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោតសភាហុងកុង។ ក្នុងចំណោមជន៤៧នាក់នោះ ២នាក់ត្រូវបានលើកលែងឱ្យរួចផុតពីការចោទប្រកាន់។ ក្នុងចំណោម៤៥នាក់ ដែលនៅសល់ គឺ៣១នាក់ បានឆ្លើយសារភាពកំហុស ហើយទាំង៤៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ​រយៈពេលចន្លោះចាប់ពី៤ឆ្នាំ ដល់១០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង