**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ

រីអូឌឺជេណេរ៉ូ៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់ថា G20 កាលពីថ្ងៃចន្ទទី១៨ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងពីការឈឺចាប់ និងសោកនាដកម្មបណ្តាលមកពីជម្លោះនៅហ្កាហ្សា និងវិបត្តិសង្គ្រាមដ៏សោកសង្រែងនៅអ៊ុយក្រែន ខណៈមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំៗទាំងនោះ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ។

មេដឹកនាំក្រុមប្រទេសG20 បានជួបប្រជុំគ្នានៅទីក្រុង​រីអូឌឺជេណេរ៉ូនៃប្រទេសប្រេស៊ីលសម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដោយផ្តោតលើការដោះស្រាយរបៀបវារៈដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរពិភពលោក និងព្យាយាមពង្រឹងការយល់ស្របពហុភាគី មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ឈានជើងចូលសេតវិមានកាន់អំណាចក្នុងខែមករាខាងមុខ។ មែនទែនទៅ កិច្ចពិភាក្សារបស់មេដឹកនាំនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ គឺផ្តោតអំពីពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខអន្តរជាតិ និងគោលនយោបាយដែលមិនអាចទាយទុកមុនបានរបស់លោក ត្រាំ ជុំវិញការប្តេជ្ញាកំណត់ពន្ធនាំចូលរបស់ពិភពលោក រហូតដល់ការជាប់មាត់ជាប់ពាក្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រឹមរយៈពេល២៤ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលនេះ អាចឈានដល់ការយល់ស្របដ៏តឹងតែងមួយ ស្តីពីការកើនឡើងនៃសង្រ្គាមអ៊ុយក្រែន ខណៈមនុស្សកំពុងរងទុក្ខវេទនា និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហុកដោយសារភ្លើងសង្គ្រាម។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំ ក៏បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅក្នុងតំបន់ហ្កាហ្សាផងដែរ ដោយមេដឹកនាំG20 បានអំពាវនាវជាបន្ទាន់ឱ្យផ្តល់ជំនួយ និងការការពារជនស៊ីវិលបន្ថែមទៀត រួមជាមួយនឹងបទឈប់បាញ់ដ៏ទូលំទូលាយនៅហ្កាហ្សា និងលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍ បណ្តាមេដឹកនាំG20 ក៏បានយល់ស្របថា ពិភពលោកត្រូវតែឈានដល់កិច្ចព្រមព្រៀងមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP29 នៅប្រទេសអាសែបៃហ្សង់ ស្តីពីគោលដៅហិរញ្ញវត្ថុថ្មីថា តើប្រទេសអ្នកមានត្រូវផ្តល់ប្រាក់ប៉ុន្មានដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រ. ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំG20 នៅឆ្នាំនេះ ប្រេស៊ីលបានពង្រីកការផ្តោតអារម្មណ៍របស់ប្លុកនេះ ទៅលើការប្រយុទ្ធប្រឆាំងភាពក្រីក្រ និងភាពអត់ឃ្លាន ខណៈការជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីយកពន្ធដោយស្មើភាពចំពោះអ្នកមានបំផុតនៅលើពិភពលោក បានក្លាយជាប្រធានបទក្ដៅ។

ជុំវិញរឿងរ៉ាវនេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុលស៍ បាននិយាយនៅក្រៅកិច្ចប្រជុំដោយកត់សម្គាល់ពីការកើនឡើងនៃទម្ងន់សេដ្ឋកិច្ច កំពុងអភិវឌ្ឍសំខាន់ៗថា «យើងកំពុងជួបប្រទះការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធពិភពលោក»។ ដោយឡែក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្លៀតប្រកាសអំពីវិធានការដែលបង្កើតឡើង ដើម្បីគាំទ្រដល់សេដ្ឋកិច្ចកំពុងអភិវឌ្ឍនៃសកលខាងត្បូង ពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រជាមួយប្រទេសប្រេស៊ីល និងប្រទេសអាហ្រ្វិក ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ ទន្ទឹមគ្នានេះ លោកស៊ី ក៏បានរំលេចអំពីជម្លោះនៅអ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង