**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ

បាងកក៖ ការិយាល័យនាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងនាថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បាននិយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី អំឡុងកិច្ចសន្ទនាខាងលើ លោកស្រីនាយករដ្ឋមន្រ្តីថៃ បានបង្ហាញអំពី​ការត្រៀមខ្លួនជាស្រេចរបស់ប្រទេសថៃ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ហើយអំឡុងពេលនោះ លោក ត្រាំ ក៏បានថ្លែងកោតសរសើរ​ការបំពេញការងាររបស់លោកស្រីផងដែរ។ លោកស្រី ផែថងថាន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីខែកញ្ញាកន្លងទៅ និងជា​នាយករដ្ឋមន្រ្តីវ័យក្មេងបំផុត​ របស់ប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា ថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបង្អស់ របស់ទីក្រុងវ៉ាស៉ីនតោន ប្រចាំតំបន់អាស៉ី។ ថៃព្រមទាំងប្រទេសអាស៊ានផ្សេងទៀត ដែលមានរោងចក្ររថយន្ត និងអេឡិចត្រូនិក ដូចជាវៀតណាមជាដើម នឹងអាចទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយរបស់ លោក ត្រាំ ដែលមានផែនការដំឡើងពន្ធលើ ផលិតផលនាំចូលពីប្រទេសចិន។ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ធ្លាប់លើកឡើងថា ថៃគួរតែព្យាយាម​រិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចេញឱ្យកាន់តែច្រើនថែមទៀត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំនួសផលិតផលចិន។ វិស័យនាំចេញ គឺជាម៉ាស៉ីនជំរុញដ៏សំខាន់បំផុតមួយ នៃសេដ្ឋកិច្ចរបស់ថៃ ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញលេខ១ របស់ថៃ ខណៈគោលដៅលេខ២ គឺប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង