**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក អះអាងកាលពីថ្ងៃចន្ទទី១៨វិច្ឆិកាថា ប្រទេសរុស្ស៊ីកំពុងបញ្ឆេះភ្លើងជម្លោះក្នុងប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើង តាមរយៈការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង។ ការណ៍នេះ កើតឡើងបន្ទាប់ពីវិមានក្រឹមឡាំងព្រមានរដ្ឋធានីវ៉ាស៊ីនតោន ជុំវិញការលូកដៃចូលកាន់តែជ្រៅនៅសមរភូមិសង្គ្រាម ក្រោយបើកដៃឱ្យកងកម្លាំងអ៊ុយក្រែន វាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិកចូល​ទៅក្នុងទឹកដីរុស្ស៊ី​កាន់តែជ្រៅ។ ទន្ទឹមនឹងប្រជាជនកម្សត់អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃនៃសោកនាដកម្មសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចាប់ផ្តើមទាំងទឹកភ្នែក ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ម៉ាតធ្យូ មីលឡឺ បាននិយាយកាលពីថ្ងៃចន្ទទី១៨វិច្ឆិកាថា រុស្ស៊ីបានបង្កើនជម្លោះម្ដងហើយម្ដងទៀត តាមរយៈការដាក់ពង្រាយទាហានកូរ៉េខាងជើង១១០០០នាក់ ដោយបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ឃឺសជាខ្លាំង ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា​៖«​នោះ​ជា​ការ​កើនឡើង​ដ៏​ធំ​មួយ​ ដោយ​រុស្ស៊ី​នាំ​យោធា​អាស៊ី​ទៅក្នុង​ជម្លោះ​នៅ​អឺរ៉ុប។ យើងនឹងបន្តធ្វើអ្វីដែលសមស្រប ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយកូរ៉េខាងជើង ក៏ត្រូវទទួលខុសត្រូវចំពោះសកម្មភាពគគ្លើនរបស់ខ្លួនដែរ»។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដាវីដ ឡាំមី បានប្រាប់អ្នកយកព័ត៌មាននៅអង្គការសហប្រជាជាតិ ថា វត្តមានរបស់ទាហានកូរ៉េខាងជើង គឺជាការកើនឡើងដ៏សំខាន់ និងគ្រោះថ្នាក់សម្រាប់អ៊ុយក្រែន ខណៈរដ្ឋមន្រ្តីអង់គ្លេសរូបនេះ សន្យាថានឹងឈរជាខ្នងបង្អែកសម្រាប់អ៊ុយក្រែនដ៏រឹងមាំបំផុត។ នៅថ្ងៃដដែល ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានអះអាងថា រដ្ឋបាលលោក ចូ បៃឌិន បានសម្រេចចិត្តដ៏ត្រឹមត្រូវជុំវិញការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាម៉េរិក ដើម្បីវាយប្រហារកាន់តែជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ថ្ងៃអង្គារទី១៩វិច្ឆិកានេះ គឺជាថ្ងៃដែលប្រជាជនកម្សត់អ៊ុយក្រែន ប្រារព្ធខួប ១០០០ថ្ងៃចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ទន្ទឹមនឹងរដ្ឋធានីកៀវ ត្រូវបានវាយប្រហារឥតស្រាកស្រាន្ដដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី។ យ៉ាងណា អ៊ុយក្រែនដាក់ក្ដីសង្ឃឹមទាំងស្រុងលើរជ្ជកាលដឹកនាំថ្មីដោយលោក ដូណាល់ ត្រាំ ដើម្បីទាញដៃអ៊ុយក្រែនចេញពីភ្នក់ភ្លើងមរណៈ។ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានស្លាប់ ខណៈជាង៦លាននាក់រស់នៅជាជនភៀសខ្លួននៅបរទេស ហើយចំនួនប្រជាជនបានធ្លាក់ចុះមួយភាគបួន ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យមានការឈ្លានពានតាមផ្លូវគោក ផ្លូវសមុទ្ទ និងផ្លូវអាកាស ដែលចាប់ផ្តើមជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ការស្លាប់របស់ជនស៊ីវិលអ៊ុយក្រែនចំនួន១១៧៤៣នាក់ ទោះបីជាមន្ត្រីរដ្ឋធានីកៀវមួយចំនួនជឿថា ចំនួនអ្នកស្លាប់អាចនឹងខ្ពស់ជាងនេះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង