**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន

Brazil៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យបណ្ដាមេដឹកនាំ G20 ទាំងអស់គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន និងដើម្បី ឈានដល់ការសម្រេចបាននូវដំណោះស្រាយនយោបាយមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក ស៊ី ជីនពីង ធ្វើឡើងនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា និងបន្ទាប់ពីអ៊ុយក្រែនទទួលបានភ្លើងបៃតង ពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានស្រង់សម្ដី របស់លោក ស៊ី ជីនពីងដែលបានគូសបញ្ជាក់ដូច្នេះថា «G20 គួរតែគាំទ្រអង្គការសហប្រជាជាតិ (UN) និងក្រុមប្រឹក្សាសន្តិសុខ UN ឱ្យដើរតួនាទីយ៉ាងសំខាន់មួយ និងគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីការផ្សះផ្សារជម្លោះដោយសន្តិវិធី»។

លោកប្រធានាធិបតីចិនក៏បានអំពាវនាវឱ្យផងដែរមេដឹកនាំទាំងអស់បញ្ចៀសរាល់ការធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យជម្លោះរាលដាលកាន់តែធំ ហើយងាកមកជួយបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន និងស្វែងរកដំណោះស្រាយនយោបាយ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាបាន និងកំពុងបង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយថែមទាំង បានសន្យាទៀតផងថាសងសឹកទៅនឹងរាល់ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិកពីសំណាក់អ៊ុយក្រែន ដើម្បីវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង