**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុងគុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច ដូចខាងក្រោម៖

១. ជំរុញការរៀបចំបទដ្ឋានគតិយុត្ត ពិសេស taxonomy ដែលអាចផ្តល់ជាទំនុកចិត្តដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការពង្រីកកញ្ចប់មូលនិធិហិរញ្ញប្បទានបៃតងក្នុងតំបន់។

២. បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង តាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងការបង្កើតយន្តការគាំទ្រថ្មីៗបន្ថែម។

៣. ជំរុញកិច្ចសហការក្នុងតំបន់ ដើម្បីចែករំលែកនូវទិន្នន័យសំខាន់ៗ និងចែករំលែកបទពិសោធល្អៗ។

ជារួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ (GMS) បានលើកឡើង និងពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលកំពុងឆ្លុះបញ្ចាំងអំពីស្ថានភាពក្នុងតំបន់ ដូចជា៖ បញ្ហាសន្តិសុខស្បៀង, បញ្ហាការប្រែប្រួលអាកាសធាតុ, បញ្ហាការគ្រប់គ្រងធនធានទឹក, បញ្ហាការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាព និងបញ្ហាចម្បងៗ មួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង