ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ លោកមេបញ្ជាការរង សេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) ដើម្បីសម្តែងការគោរពស្រលាញ់ និងសួរសុខទុក្ខដល់ក្រុមគ្រួសារ ព្រមទាំងការរស់នៅជាក់ស្តែងចំនួន ១៦នាក់។
បន្ទាប់ពីរចប់ពិធីសំណេះសំណាលនេះរួច លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភយោធិនសោធននិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបាននូវ ថវិការចំនួន ១០មុឺនរៀល និងសម្ភារៈ គ្រឿងឧបភោគបរិភោគ មានដូចជា៖ អង្ករ ២ប៉ាវ, ទឹកសុទ្ធ ២កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, អាវកីឡា ១ឈុត និងនំ ១ប្រអប់ផងដែរ ៕