**ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា**ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ**ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស**កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”**អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចែករំលែកចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកម្រិតបច្ចេកទេសដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ នៅហ្វីលីពីន**អេ​ស្ប៉ា​ញ ស្នើកម្ពុជា ពិនិត្យលទ្ធភាពសម្របសម្រួល រៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ដល់ធុរជនអេ​ស្ប៉ា​ញ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត”**អ្នកនាំពាក្យ៖ ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កសាង​ពិភពលោក​នៃ​ការ​អភិវឌ្ឍ​រួម​ជាមួយ​គ្រប់​ភាគី**ប្រទេសចិន និងបារាំង មានទំនួលខុសត្រូវរួមចំពេលមានការផ្លាស់ប្តូរថ្មីនៅក្នុងស្ថានភាពផ្ទៃក្នុង**ចិន​ទទូច​ឱ្យ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​ជាមួយ EU តាម​រយៈ​ការ​សន្ទនា និងការពិគ្រោះយោបល់**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ទំនប់អាងទឹកតាំងក្រសាំង មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ២៥លានម៉ែត្រគូប ដែលត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់នាពេលបច្ចុប្បន្ន សម្រាប់បម្រើឱ្យពហុវិស័យ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា**អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកានេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧

អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចែករំលែកចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត

ភ្នំពេញ៖ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ លោកបណ្ឌិត ឥន សុផល បានចែករំលែកនូវចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ បានលើកឡើងថា បើចង់ដឹងពីការបាត់បង់ទឹកដីកម្ពុជា នៅភាគខាងលិច សូមអានសៀវភៅ “កម្ពុជា បាត់បង់ទឹកដីភាកខាងលិច” ។

លោកបណ្ឌិត ឥន សុផល បានចែករំលែកលើបញ្ហាកោះគុត ក្នុងនាមជាអ្នកស្រាវជ្រាវ ដូចខាងក្រោម៖

+ទី១.ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧
១.បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល ដូច្នេះសូមគ្រប់ភាគី កុំលាបពណ៌កេងចំណេញលើបញ្ហានយោបាយ !
២.យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ប្រការ១ “…ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរនៅលើឆ្នេរសមុទ្រដីគោកដែលនៅទល់មុខកោះគុត …”។
៣.នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀមផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះគុត។

៤.តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំង ដកចេញពីកម្ពុជា សៀមបានបញ្ជូនកងទ័ពចូលកាន់កាប់កោះគុតទាំងមូល និងប្រាសាទព្រះវិហារ។ នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ ដូច្នេះសៀមបន្តកាន់កាប់រហូតមក គឺពុំដែលមានកងទ័ព ឬប្រជាជនកម្ពុជាទៅរស់នៅលើកោះនោះទេ ។
៥.នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជាទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
៦.នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋានរវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ។ យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន៣ដងគឺ៖
Kret No.622 of 30 December 1957
Kret No. 77 -70-CE of 6 February 1970
 Kret No.518172-PRK of 12 August 1972

៧.ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីលរហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាពនៅលើកោះគុតនោះទេ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគីលើកទី១គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣គូលចូលបន្ថែមទៀត និងលើកទី៤ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅនៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។ ការគូសយកដែនទឹកខ្មែរជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា។
៨.រាជរដ្ឋាភិបាលបច្ចុប្បន្នពុំទាន់បានធ្វើការចរចាព្រំដែនទឹកជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ ដូច្នេះកុំឆ្លៀតឱកាសទាញយកផលប្រយោជន៍យោបាយ តាមរយៈការបំភ្លៃញុះញង់ផ្សេងៗ។ យើងត្រូវការពេលវេលាសន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃបានកាន់កាប់លើកោះនេះច្រើនទសវត្សរ៍មកហើយ គឺពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណាក៏ត្រូវតែទាមទារដែរ ។
៩.មានប្រទេសមួយចំនួនតែងតែរិះគន់មកលើការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែសមុទ្ររាម ពុំមែនខ្លាចកងទ័ពចិនអ្វីនោះទេ គឺគេខ្លាចកងទ័ពជើងទឹកកម្ពុជាខ្លាំង ការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួននៅលើដែនសមុទ្រមកវិញតែប៉ុណ្ណោះ។

+ទី២.ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧
យោងតាមផែនទី(៣)ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖

សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុច Ⓐ-Ⓑ គឺចំណុចⒶសៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុច Ⓑ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។

សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាតចំណុចⒹ, ខេត្តកោះកុងចំណុច Ⓒ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុច Ⓔ និងចំណុច Ⓕ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។

សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀមចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុច Ⓖ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុច Ⓓ ខេត្តត្រាត និងចំណុច Ⓔ ខេត្តដឺនសៃ ។

ចំណាំៈ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នាលើការបកស្រាយយកចំណេញរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង