**លោក ប៊ុនថន សុខាណារិទ្ធ ៖ ភាពយន្តចល័តកម្ពុជា-ចិន បន្តដំណើរពង្រឹងចំណងមិត្តភាពបងប្អូន**ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រំ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិការគ្រប់គ្រងត្រួត ពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដល់ក្រសួងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ**ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា**ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ**ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស**កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”**អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចែករំលែកចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកម្រិតបច្ចេកទេសដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ នៅហ្វីលីពីន**អេ​ស្ប៉ា​ញ ស្នើកម្ពុជា ពិនិត្យលទ្ធភាពសម្របសម្រួល រៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ដល់ធុរជនអេ​ស្ប៉ា​ញ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត”**អ្នកនាំពាក្យ៖ ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កសាង​ពិភពលោក​នៃ​ការ​អភិវឌ្ឍ​រួម​ជាមួយ​គ្រប់​ភាគី**ប្រទេសចិន និងបារាំង មានទំនួលខុសត្រូវរួមចំពេលមានការផ្លាស់ប្តូរថ្មីនៅក្នុងស្ថានភាពផ្ទៃក្នុង**ចិន​ទទូច​ឱ្យ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​ជាមួយ EU តាម​រយៈ​ការ​សន្ទនា និងការពិគ្រោះយោបល់**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ទំនប់អាងទឹកតាំងក្រសាំង មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ២៥លានម៉ែត្រគូប ដែលត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់នាពេលបច្ចុប្បន្ន សម្រាប់បម្រើឱ្យពហុវិស័យ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរមីន រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បាន​អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខដ៏ខ្លី កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចម្ងាយ ៤គីឡូម៉ែត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០នាក់ រួមមាន៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។

ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ យើងគ្មានអ្វីដែលត្រូវមានមោទនភាពចំពោះការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួននោះទេ ខណៈពេលដែលប្រជាជនរាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាននាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ ជាការពិតណាស់ ខណៈពេលដែលយើងនឹងជួបជុំនៅខេត្តសៀមរាប ប្រជាជនមួយចំនួនពុំមានឱកាសដូចយើង ក្នុងការបញ្ចេញសម្លេងទៅកាន់ពិភពលោក ដើម្បីទាមទារឱ្យមានយុត្តិធម៌នោះទេ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះដៃគូសហការជាមួយអាជ្ញាធរមីនក្នុងការគាំទ្រដល់ការរៀបចំកម្មវិធីដើរដង្ហែក្បួន ក្នុងនោះរួមមាន៖ ធនាគារអេស៊ីលីដា, ក្រុមហ៊ុន QNET, ក្រុមហ៊ុន MVA, អង្គភាព Khmer Times, ធនាគារ Maybank Cambodia, សមាគម TAFTAC – CGTI, ក្រុមហ៊ុន M BEAUTY ZONE, ធនាគារប្រៃសណីយ៍, ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Seara International Cambodia ៕

អត្ថបទដែលជាប់ទាក់ទង