ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧបត្ថម្ភនូវសម្ភារ: ព្រមទាំងថវិកាមួយចំនួន ជូនយោធិនចូលសោធននិវត្តន៍ផងដែរ ៕