**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល

ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលG20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ដែលបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ចំពោះបញ្ហាទាំងនេះ ។
“ការកសាងពិភពលោកយុត្តិធម៌និងអភិវឌ្ឍន៍រួម ” “ការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌និងសមហេតុផល” ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងន័យជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ហើយបានប្រកាសពីប្រតិបតិ្តការ៨ចំណុចរបស់ចិន ដើម្បីគាំទ្រការអភិវឌ្ឍសកល ។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping បានបកស្រាយពន្យល់ដោយគ្រប់ជ្រុងជ្រោយពីទស្សនៈអភិបាលកិច្ចសកលលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងអេកូបរិស្ថានជាដើម ដែលបានញ៉ាំងឱ្យភាគីនានាក្នុងអង្គប្រជុំមានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ ។
ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែងដើម្បីជំរុញតម្កល់ទុកការអភិវឌ្ឍជាចម្បងក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូល G20 លោក Xi Jinping បានលើកឡើងសំណើ៤ចំណុចទៀត ដែលពាក់ព័ន្ធដល់ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាព មិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រ និងអ្នកមានកាន់តែមាននោះឡើយ បណ្តាប្រទេសនានាគួរតែជំរុញការអភិវឌ្ឍសកលដែលកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ។
ទន្ទឹមនឹងនេះ ប្រទេសចិនបានប្រកាសប្រតិបតិ្តការ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជាការពួតដៃគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រីយ៉ាងស៊ីជម្រៅ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍតិចតួច មានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រទេសចិនបានសម្រេចទៀតថា នឹងចូលរួម “សហព័ន្ធសកលទប់ទល់នឹងការអត់ឃ្លាននិងភាពក្រីក្រ ”ដែលលើកឡើងដោយប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនធ្វើ គឺខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ នឹងសម្រេចបាននូវចក្ខុវិស័យដ៏ល្អបវរ ។
ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីសុក្រឹតភាពរបស់អភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការបង្កើតសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងបរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានធ្វើគម្រោងយ៉ាងលម្អិតអំពីការកែលំអអភិបាលកិច្ចសកល ។
ចេញដំណើងជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ ប្រទេស G20 គួរតែធ្វើជាកម្លាំងជំរុញសុក្រឹតភាពរបស់អភិបាលកិច្ចសកល និងជំរុញវឌ្ឍនភាពរបស់ប្រវត្តិសាស្ត្រជាបន្តទៀត ។ ក្នុងនាមជាសមាជិកដ៏សំខាន់មួយ ប្រទេសចិននឹងបន្តជំរុញជាបន្តបន្ទាប់នូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដើម្បីបន្សល់ទុក “ស្លាកស្នាមរបស់ចិន” និងរួមចំណែក “កម្លាំងរបស់ចិន” ក្នុងដំណើរសម្រេចបាននូវការអភិវឌ្ឍរួម និងធ្វើសុក្រឹតភាពនៃអភិបាលកិច្ចជាសកល ៕

អត្ថបទដែលជាប់ទាក់ទង