**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

អាមេរិក ទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា

វ៉ាស៉ីនតោន៖ កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា ពោលគឺ៤ខែ បន្ទាប់ពីការបោះឆ្នោត ដែលប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសជ័យជម្នះ ប៉ុន្តែបានរងការចោទប្រកាន់ថា មានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។

វាគឺជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិក បានហៅលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោតបែបនេះ ប៉ុន្តែកន្លងមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់និយាយថា លោក Gonzalez Urrutia គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា ផងដែរ។

ក្រោយការបោះឆ្នោត លោក Maduro បានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតនោះ ប៉ុន្តែបានរងសម្ពាធក្នុងស្រុកក៏ដូចជា​អន្តរជាតិ ឱ្យបញ្ចេញតួលេខបោះឆ្នោតលម្អិតច្បាស់លាស់ ដើម្បីគាំទ្រការអះអាងរបស់លោក។ ទោះជាយ៉ាងណា ឥឡូវលោក Maduro កំពុងបន្តដឹកនាំប្រទេស​សម្រាប់អាណត្តិទី៣ ជាធម្មតា។ ចាប់តាំងពីការបោះឆ្នោត លោក Gonzalez Urrutia បានរត់ភៀសខ្លួនទៅកាន់ប្រទេសអេស៉្បាញ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បានចេញមុខប្រតិកម្ម ចំពោះសេចក្តីថ្លែងការណ៍របស់លោក Blinken ហើយក៏បានរំលឹកផងដែរអំពី ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន កាលពីឆ្នាំ២០១៩ ចំពោះប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា នាពេលនោះ គឺលោក Juan Guaido ជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ក្រោយការជាប់ឆ្នោតមានភាពចម្រូងចម្រាស របស់លោក Maduro កាលពីឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង