**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់**ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល**អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ក្នុងស្រុកចំនួន៣**សម្ដេចធិបតី៖ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ

អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ផ្ដល់សេវាលឿន រហ័សទាន់ចិត្ត និងប្រកបដោយឥរិយាបថល្អ។

ពិធីសម្ពោធនេះក៏មានការចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរក្រុងសំពៅពូន និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

ឯកឧត្ដមអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា សមិទ្ធផលអគារអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺជាសមិទ្ធផលថ្មីមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញភារកិច្ចរបស់មូលដ្ឋាន សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ជាកន្លែងសម្រាប់បំពេញកិច្ចការងារប្រកបដោយភាពងាយស្រួល សមរម្យ ប្រកបដោយផាសុខភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណជននានាមក ទទួលសេវារបស់រដ្ឋបាលសង្កាត់ ជាពិសេសគឺជាកន្លែងសម្រាប់តម្កល់ទុកដាក់ឯកសារផ្សេងៗប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។

ឯកឧត្ដម គួច ចំរើន បានផ្ដាំផ្ញើក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផលនានា ដែលសម្រេចបាននាពេលនេះ និងនាពេលកន្លងមកធានាដល់ការ ប្រើប្រាស់បានយូរអង្វែង។

លើសនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់លុបបំបាត់ឱ្យអស់នូវរាល់បទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាដើម ជាពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរំលឹកថា អគារសាលាសង្កាត់ព្រែកជ្រៃ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៥ ជាអំណោយរបស់ក្រសួងមហាផ្ទៃក្នុងគម្រោង ADB និងបានដំណើរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០១៨ ដោយសារការ បាក់ច្រាំងទន្លេ ដែលកើតមានជាបន្តបន្ទាប់ជាប់នៅនឹងអគារសាលាសង្កាត់នេះ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល បានសម្រេចសាងសង់អគារសាលាសង្កាត់ ព្រែកជ្រៃថ្មីមួយទៀត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវខេត្តលេខ១១០។

ក្រោយមកក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីច្រាំងទន្លេត្រូវបានសាងសង់ពីបេតុងយ៉ាងរឹងមាំប្រកបដោយគុណភាព និងក្រោមការចង្អុលបង្ហាញពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្រេចឱ្យមានការជួលជុលកែលម្អគុណភាព និងសោភ័ណភាពអគារសាលាសង្កាត់ព្រែកជ្រៃទីតាំងចាស់នេះ ឱ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង