**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់**ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល**អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ក្នុងស្រុកចំនួន៣**សម្ដេចធិបតី៖ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន

លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានបំណងប្រកាស អាសន្នជាតិ និងប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។

ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថា នឹងចាប់ផ្តើម “កម្មវិធីនិរទេសដ៏ធំបំផុត” នៃឧក្រិដ្ឋជនក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចូលរួមជាមួយកងទ័ព ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក Trump បានចែករំលែកការបង្ហោះរបស់សកម្មជនអភិរក្សនិយម Tom Fitton នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth។ Fitton ដែលជាប្រធានអង្គការ Judicial Watch ដែលជាក្រុមផលប្រយោជន៍ សាធារណៈដែលឧទ្ទិសដល់ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាល បានសរសេរថា រដ្ឋបាលរបស់លោក Trump នឹង “ប្រកាសអាសន្នជាតិ ហើយនឹងប្រើប្រាស់ទ្រព្យសម្បត្តិយោធា” ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ “តាមរយៈកម្មវិធីនិរទេសដ៏ធំមួយ” ។
ការបង្ហោះសារឡើងវិញ នូវមតិយោបល់របស់ Fitton ត្រូវបានលោក Trump បានសរសេរថា “ពិត!!!”។

នៅក្រោមច្បាប់ពីឆ្នាំ 1976 ប្រធានាធិបតីសហរដ្ឋអាមេរិក អាចប្រកាសភាពអាសន្នជាតិតាមការសំរេចចិត្តរបស់ពួកគេ និងប្តូរទិសមូលនិធិ ដែលកំណត់ដោយសមាជិកសភា សម្រាប់គោលបំណងផ្សេងទៀត ។

ផែនការរបស់លោក Trump ទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់ រួមមានការបង្កើនការនិរទេស ការស្តារ “ការហាមឃាត់ការធ្វើដំណើរ” ឡើងវិញសម្រាប់ប្រទេសមួយចំនួន និងការបិទព្រំដែនសម្រាប់អ្នកស្វែង រកសិទ្ធិជ្រកកោន ។ លោកក៏បានប្តេជ្ញាបញ្ចប់ភាពជាពលរដ្ឋពីកំណើតសម្រាប់ទារក ដែលកើតនៅលើដីក្នុងស្រុកដល់ឪពុកម្តាយចំណាកស្រុកដែលគ្មានឯកសារ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង