**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចុះទៅតំបន់ហ្កាហ្សា និងប្រកាសផ្តល់រង្វាន់ ៥លានដុល្លារ សម្រាប់អ្នករំដោះបានចំណាប់ខ្មាំងម្នាក់**អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ**រដ្ឋបាលខេត្តពោធិ៍សាត់ បើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត

រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមនិងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាសាធារណរដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសសពលកជំនាញកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។ ក្នុងនោះ ពលករកម្ពុជាដែលធ្វើការនៅកូរ៉េ ក៏ទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកូរ៉េ និងទទួលបាននូវសិទ្ធិ និងឱកាសដូចទៅនឹងពលករកូរ៉េដែរ។

ជាការឆ្លើយតប ឯកឧត្តម យូ សាំងបម (Yoo Sang-bum) លើកឡើងថា ទំនាក់ទំនងជាដៃគូរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយកំពុងរស់នៅនិងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ជាមួយប្រជាជនកូរ៉េ។

ទន្ទឹមនេះ ឯកឧត្តម យូ សាំងបម សង្ឃឹមថាកម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួលដល់ដំណើរការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង