**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចុះទៅតំបន់ហ្កាហ្សា និងប្រកាសផ្តល់រង្វាន់ ៥លានដុល្លារ សម្រាប់អ្នករំដោះបានចំណាប់ខ្មាំងម្នាក់**អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ**រដ្ឋបាលខេត្តពោធិ៍សាត់ បើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា

ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី


វ៉ាស៉ីនតោន៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រភពពីមន្រ្តីអាមេរិក បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចយល់ព្រមចំពោះការផ្តល់ គ្រាប់មីនប្រភេទប្រឆាំងមនុស្ស ឱ្យទៅអ៊ុយក្រែន ខណៈវាអាចនឹងជួយទីក្រុងកៀវ បន្ថយល្បឿននៃភាពរីកច្រើនរបស់កម្លាំងរុស្ស៉ី នៅឯ តំបន់សមរភូមិភាគខាងកើតប្រទេសរបស់ខ្លួន។

មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។

ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រឆាំងរថក្រោះជាច្រើន ក៏ប៉ុន្តែបើតាមមន្រ្តីអាមេរិករូបនោះ ការយល់ព្រមឱ្យគ្រាប់មីនប្រឆាំងមនុស្សនេះ គឺមានគោលដៅចម្បង ជួយអ៊ុយក្រែនទប់ទល់ការរុលទៅមុខ នៃកងទ័ពថ្មើរជើងរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែនបានប្រើមីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS របស់អាមេរិក វាយប្រហារចូល ទៅក្នុងទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានការអនុញ្ញាតប្រើប្រាស់ ពីសំណាក់រដ្ឋបាលលោក បៃដិន ដែលនឹងត្រូវចាកចេញពីអំណាចនៅ ដើមឆ្នាំក្រោយ។ ទីក្រុងមូស្គូបាននិយាយថា ការអនុញ្ញាតរបស់ទីក្រុងវ៉ាស៉ីនតោន គឺជាសញ្ញាយ៉ាងច្បាស់បង្ហាញថា លោកខាងលិច មានបំណងចង់បង្កើនជម្លោះ។ ក្នុងថ្ងៃដដែលនោះ ជាការព្រមានដល់ក្រុមលោកខាងលិច ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាសពង្រីកបន្ថែមនូវលក្ខខណ្ឌ ដែលរុស្ស៉ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលជាប់ទាក់ទង