**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីនប្រចាំកម្ពុជា ព្រមសហការី​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម ​នាពេលនេះ។

ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងការទូត​រវាងប្រទេស​កម្ពុជា និងហ្វីលីពីន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន។

លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងដោយឡែក សមិទ្ធផលការងារក្នុងវិស័យមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នារយៈពេលជាងមួយឆ្នាំមកនេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ក៏បានកោតសរសើរ ដែលក្រសួងមហាផ្ទៃ តែងតែឆ្លើយតបនូវរាល់សំណើ​របស់ស្ថានទូតហ្វីលីពីនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង