**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងកាលពីថ្ងៃអង្គារថា ចាប់តាំងពីបង្កើតគោលនយោបាយកិច្ចគាំពារសង្គមរហូតមកទល់នឹងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ប្រមាណជាង៤,៣ពាន់លានដុល្លារអាម៉េរិក សម្រាប់ឧបត្ថម្ភដល់ពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋក្រីក្រ។

ថ្លែងក្នុងសន្និសីទជាតិស្តីពី៖ សមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅតែបន្តជំរុញការអនុវត្តប្រព័ន្ធគាំពារសង្គមបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ទៅលើការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងជំនួយទៅដល់គ្រួសារងាយរងគ្រោះក្នុងពេលមានគ្រោះអាសន្ន។

ឯកឧត្ដមថា មកទល់នឹងពេលបច្ចុប្បន្ន ប្រព័ន្ធគាំពារសង្គមបានរីកកាន់តែធំ ខណៈប្រព័ន្ធគាំពារសង្គមគ្រប់ដណ្ដប់លើពលរដ្ឋជាង៧លាននាក់ និងចំណាយថវិកាសរុបរហូតដល់៤,៣ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ដង បើគិតតាំងពីឆ្នាំ២០១៧។

ឯកឧត្ដមបញ្ជាក់ថា៖«វិសាលភាពរបស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុនជាង២ដង បើធៀបទៅនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្នប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង៧លាននាក់ ខណៈការចំណាយថវិកាជាតិ ក៏បានកើនធំជាងមុនជាង៣ដង នេះបើធៀបទៅនឹងឆ្នាំ២០១៧ [..] បើគិតជារួមទំហំចំណាយថវិកាសរុបលើប្រព័ន្ធគាំពារសង្គមមានចំនួនជាង១៧,៥ទ្រីលានរៀល សមមូលនឹងប្រមាណ៤,៣ប៊ីលានដុល្លារអាម៉េរិក»។

ឯកឧត្ដមបន្ថែមថា ការវិនិយោគលើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់គ្រួសារ ឬពលរដ្ឋដែលទទួលផល ខណៈជាមធ្យមអ្នកទទួលផលម្នាក់ៗទទួលបាននូវថវិកាប្រមាណ១ពាន់ដុល្លារ។ មួយវិញទៀត លោកថា ប្រព័ន្ធនេះក៏ជាចំណែកក្នុងការចូលរួមកាត់បន្ថយការចំណាយលើសេវាសុខភាព ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ និងការអប់រំទៅលើសមាជិកគ្រួសារកាន់តែប្រសើរ។

យ៉ាងណា ដើម្បីជំរុញឱ្យប្រព័ន្ធនេះគ្រប់ដណ្ដប់ឱ្យបានទៅដល់ពលរដ្ឋទាំងអស់ និងលើកកម្ពស់តម្លាភាពឯកឧត្ដមក៏បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធ ជាក់ស្តែង ដូចជាក្រសួងសុខាភិបាល គួរបន្ថែមការយកចិត្តទុកដាក់លើការផ្ដល់សេវាសុខាភិបាលអ្នកជំងឺ ជាពិសេសអ្នកដែលប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណ ប.ស.ស ដើម្បីជៀសវាងផលវិបាក។ គួរបញ្ជាក់ថា កាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាប្រមាណជិត៤៥០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រទៅលើប្រព័ន្ធគាំពារសង្គម៕

អត្ថបទដែលជាប់ទាក់ទង