**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ៖ ខណៈកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាគូ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

គោលបំណងចម្បងនៃជំនួបពិភាក្សានៅទីក្រុងបាគូនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃក្រសួងបរិស្ថានកម្ពុជា ជាពិសេសផ្តោតលើមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ការអនុវត្តគម្រោងរេដបូកនៅកម្ពុជា និងគំនិតផ្តួចផ្តើមគម្រោងប្រព័ន្ធអេកូកាបូនពណ៌ខៀវជាដើម។ គួរដឹងថា ប្រទេសកម្ពុជាមានបំណងក្លាយជាប្រទេសដំបូងគេក្នុងការធ្វើពាណិជ្ជកម្មឥណទានកាបូនផ្អែកលើការការពារធម្មជាតិ ស្របតាមមាត្រា៦ ដែលជាឱកាសដ៏សំខាន់មួយអាចបង្ហាញពីវឌ្ឍនភាព ក្នុងការរួមបញ្ចូលការអភិរក្សធម្មជាតិទៅក្នុងសកម្មភាពអាកាសធាតុ។

អង្គការអភិរក្សអន្តរជាតិ បង្ហាញពីឆន្ទៈ និងការខ្នះខ្នែងរបស់ខ្លួនក្នុងការគាំទ្រដល់ការអនុវត្តគម្រោងអភិរក្ស ការអភិវឌ្ឍគោលនយោបាយ និងការកសាងសមត្ថភាពជុំវិញការអភិរក្សនៅកម្ពុជាជាង២០ឆ្នាំមកហើយ។ ភាពជាដៃគូប្រកបដោយយុទ្ធសាស្រ្តដ៏សំខាន់រវាងស្ថាប័នទាំងពីរនេះ ក៏នឹងផ្តោតលើការរៀនសូត្រពីបទពិសោធន៍កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ជាមួយប្រទេសមួយចំនួនដូចជាកូរ៉េ និងសិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង