**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។

ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។

ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣គឺ ស្អាត បៃតង និងចីរភាព។

ក្នុងឱកាសនេះ ភាគីចិនបានប្រកាសផ្តល់ជូនជាសម្ភារក្រោមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងសម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ រួមមាន៖ អំពូលសូឡា LED បំភ្លឺផ្លូវសាធារណចំនួន១៥០០គ្រឿង ផ្ទាំងប្រព័ន្ធថាមពលព្រះអាទិត្យចំនួន ២0០០គ្រឿង រថយន្តត្រួតពិនិោត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង។

សូមបញ្ជាក់ តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងសម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់ជូនក្រសួងបរិស្ថាននូវជំនួយសម្ភារៈដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប រួមមាន អំពូលសូឡា LED ចំនួន៤៣០០ ក្រឿង ផ្ទាំងសូឡា ចំនួន ២២០០ គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង និងម៉ូតូអគ្គិសនី ចំនួន២០០គ្រឿងរួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង