**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច

ហ្វីលីពីន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពន្ធគយសងសឹកអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី បង្កើនថ្លៃដើម និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ទោះបីជាមូលនិធិនេះរំពឹងថា អាស៊ីនៅតែជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Krishna Srinivasan នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ IMF ខណៈថ្លែងនៅក្នុងវេទិកាស្តីពីហានិភ័យជាប្រព័ន្ធនៅទីក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីនថា ពន្ធសងសឹកគំរាមកំហែងបង្កឱ្យមានការរំខានដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់ ដែលនាំឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចំណាយពេលកាន់តែយូរ និងមានប្រសិទ្ធភាពកាន់តែតិច។

ការកត់សម្គាល់របស់លោក Srinivasan បានធ្វើឡើងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ ៦០ភាគរយលើទំនិញរបស់ចិន និងពន្ធគយយ៉ាងតិច ១០ភាគរយលើទំនិញនាំចូលទាំងអស់ពីប្រទេសផ្សេងទៀត។

ពន្ធគយអាចរារាំងពាណិជ្ជកម្មសកល រារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនាំចេញ និងអាចធ្វើឱ្យអតិផរណាកើនឡើងនៅសហរដ្ឋអាមេរិក ដែលបង្ខំឱ្យធនាគារកណ្តាលអាមេរិករឹតបន្តឹងគោលនយោបាយរូបិយវត្ថុ បើទោះបីជាមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ។

កាលពីខែតុលា សហភាពអឺរ៉ុបក៏បានសម្រេចចិត្តដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនផងដែរដល់ ៤៥,៣ភាគរយ ដែលជំរុញឱ្យមានការសងសឹកវិញពីសំណាក់រដ្ឋាភិបាក្រុងប៉េកាំង។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិ IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយសម្រាប់ទាំងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលទាបជាងការព្យាករសម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ីដែលមានអត្រា ៤,៦ភាគរយសម្រាប់ឆ្នាំនេះ និង ៤,៤ភាគរយសម្រាប់ឆ្នាំក្រោយ។

លោក Srinivasan បានឲ្យដឹងថា តំបន់អាស៊ីកំពុងមើលឃើញរយៈពេលអន្តរកាលដ៏សំខាន់មួយ ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង រួមទាំងហានិភ័យធ្ងន់ធ្ងរ នៃការកើនឡើងភាពតានតឹងពាណិជ្ជកម្មនៅទូទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។

លោកបានបន្ថែមថា ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយរូបិយវត្ថុក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងការរំពឹងទុករបស់ទីផ្សារដែលពាក់ព័ន្ធ អាចប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុនៅតំបន់អាស៊ី ជះឥទ្ធិពលលើលំហូរមូលធនសកល អត្រាប្តូរប្រាក់ និងទីផ្សារហិរញ្ញវត្ថុផ្សេងទៀត។

អត្ថបទដែលជាប់ទាក់ទង