**សម្តេច ម៉ែន សំអន កោតសសើរដល់ប្រធានអង្គការកូដូខ្មែរ ដែលបានចូលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញធ្វើទស្សនកិច្ចនៅភូមិកុមារ អេសអូអេស អង្គរសៀមរាប**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាប្រកាសសមាសភាពក្រុមការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ និងរៀបចំផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២**សម្តេច ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តត្រៀមសម្ពោធអគាររដ្ឋបាលថ្មីរដ្ឋសភា**សម្ដេចប្រធានព្រឹទ្ធសភា ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ទិញដីទុកសម្រាប់ពលរដ្ឋធ្វើចេតិយ ខណៈបច្ចុប្បន្នដីរបស់វត្តហាក់ចង្អៀតណែន**ចាប់ពីថ្ងៃទី២១-៣០ វិច្ឆិកា សាំងធម្មតា១លីត្រ តម្លៃ ៣ ៨៥០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកថារាជរដ្ឋាភិបាលកម្ពុជាឃើញតែអួត អត់មានអ្វីសោះនោះ សុទ្ធតែអ្នកមិនព្រមបើកភ្នែកមើល**រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត**នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យសិក្សាផ្លូវរថភ្លើងភ្ជាប់ពីផ្លូវឃ្យុងយូ ឆ្ពោះទៅព្រលានយន្តហោះ​​អន្តរជាតិសៀមរាប-អង្គរ**សម្ដេចតេជោ អំពាវនាវដល់កងទ័ពទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅតំបន់នោះឡើយ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុធ ជុំវិញបញ្ហា «កោះគុត»**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិនិយោគលើចំណេះដឹង ទើបអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន**សម្ដេចធិបតី៖ កន្លងទៅយើងពិតជាមានការព្រួយបារម្ភ ចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយខុសការពិត ពីកម្ពុជា**ប្រមុខរាជរដ្ឋាភិបាល បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើអនាគត**នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានការដោះដូរ សាលាតិចណូ នោះទេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះការផ្សព្វផ្សាយនេះហើយ ទើបទេសចរមកកម្ពុជាកើនឡើង**សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត**សម្តេចប្រធានព្រឹទ្ធសភា៖ កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ

ការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨នៅលើទឹកដីខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយភាពជោគជ័យ

កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។
លោក ប៊ុនថន សុខាណារិទ្ធ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤នេះថាការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិននៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាន ព្រោះដំណើរអាចក្លាយជាស្ពានលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ នៃប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកពង្រឹងចំណងមិត្តភាពបងប្អូនកម្ពុជា-ចិន។
ជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ បានអរគុណដល់មន្ត្រីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការយ៉ាងល្អប្រសើរ ធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង។
មន្ត្រីបច្ចេកទេសនៃក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងគឺជាគោលដៅទី៣នៃការចាក់បញ្ចាំងភាពយន្តដ៏ល្អឆ្នើមរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាជាង១០០០នាក់ ដែលញុំាងឱ្យកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ពោរពេញទៅដោយស្នាមញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។
លោកស្រី ស៊ីរ់ាត សីជាអ្នកទស្សនាមួយរូបបានបង្ហាញការសប្បាយរីករាយពេលបានទស្សនាភាពយន្តនៃប្រទេសទាំងពីរចាក់បញ្ចាំងនេះ ហើយក៏បាន សំណូមពរឲ្យមានការចាក់បញ្ចាំងភាពយន្តចិន ទៅដល់ភូមិផ្ទាល់តែម្តង និងផ្លាស់ប្តូរការចាក់ភាពយន្តឯកសារ ទាក់ទងនឹងវប្បធម៌ ទៀតផង។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីដំណើរ ភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ និងជាឱកាសសម្រាប់ប្រជាជនកម្ពុជាយើងបានសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន។ ក្រោយបញ្ចប់ការចាក់បញ្ចាំង នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ក្រុមការងារនឹងបន្តដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ ឆ្ពោះទៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង