**សម្តេច ម៉ែន សំអន កោតសសើរដល់ប្រធានអង្គការកូដូខ្មែរ ដែលបានចូលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញធ្វើទស្សនកិច្ចនៅភូមិកុមារ អេសអូអេស អង្គរសៀមរាប**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាប្រកាសសមាសភាពក្រុមការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ និងរៀបចំផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២**សម្តេច ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តត្រៀមសម្ពោធអគាររដ្ឋបាលថ្មីរដ្ឋសភា**សម្ដេចប្រធានព្រឹទ្ធសភា ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ទិញដីទុកសម្រាប់ពលរដ្ឋធ្វើចេតិយ ខណៈបច្ចុប្បន្នដីរបស់វត្តហាក់ចង្អៀតណែន**ចាប់ពីថ្ងៃទី២១-៣០ វិច្ឆិកា សាំងធម្មតា១លីត្រ តម្លៃ ៣ ៨៥០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកថារាជរដ្ឋាភិបាលកម្ពុជាឃើញតែអួត អត់មានអ្វីសោះនោះ សុទ្ធតែអ្នកមិនព្រមបើកភ្នែកមើល**រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត**នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យសិក្សាផ្លូវរថភ្លើងភ្ជាប់ពីផ្លូវឃ្យុងយូ ឆ្ពោះទៅព្រលានយន្តហោះ​​អន្តរជាតិសៀមរាប-អង្គរ**សម្ដេចតេជោ អំពាវនាវដល់កងទ័ពទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅតំបន់នោះឡើយ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុធ ជុំវិញបញ្ហា «កោះគុត»**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិនិយោគលើចំណេះដឹង ទើបអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន**សម្ដេចធិបតី៖ កន្លងទៅយើងពិតជាមានការព្រួយបារម្ភ ចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយខុសការពិត ពីកម្ពុជា**ប្រមុខរាជរដ្ឋាភិបាល បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើអនាគត**នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានការដោះដូរ សាលាតិចណូ នោះទេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះការផ្សព្វផ្សាយនេះហើយ ទើបទេសចរមកកម្ពុជាកើនឡើង**សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត**សម្តេចប្រធានព្រឹទ្ធសភា៖ កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ

នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានការដោះដូរ សាលាតិចណូ នោះទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃ២១ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យាល័យ ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។

ជាមួយគ្នានោះសម្ដេចធិបតី បានគូសបញ្ជាក់ថា ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់ ៕

អត្ថបទដែលជាប់ទាក់ទង