**ប្រធានាធិបតីអាមេរិក Donald Trump ថាក្រុមហ៊ុន Microsoft កំពុងពិភាក្សាដេញថ្លៃទិញកម្មវិធី TikTok**អ្នកបើកបរ២៥នាក់ ក្នុងចំណោម២៧៧នាក់ ត្រូវបាននគរបាលឃាត់យកមកអប់រំភ្លាមៗ ក្រោយរកឃើញបើកបរមានជាតិអាកុលលើសកម្រិត**ប្រជាជនប៉ាឡេស្ទីន ដែលរត់ភៀសខ្លួន ដោយសារសង្រ្គាមអ៉ីស្រាអែល ច្រើនជាង៣០ម៉ឺននាក់ បានធ្វើដំណើរទៅដល់ ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ**មុខសញ្ញាក្មេងទំនើង ៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ**UN បង្ហាញក្តីបារម្ភ បន្ទាប់ពីអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក សម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង**រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រជុំ ពិនិត្យសូចនាករ និងការធ្វើចំណោលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០២៤-២០២៨ ស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០២៤-២០២៥**ប្រតិភូអង្គការបេះដូងមាស ស្នើសុំអនុសាសន៍ពីរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ពាក់ព័ន្ធការដាក់សំណើស្របតាមផ្លូវច្បាប់កម្ពុជា ក្នុងការបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំគ្រប់គ្រងវិទ្យាសា្ថន NIPES**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៨ ទី៩ ៤០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug**ឯកឧត្តម ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារ ដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍**សម្ដេចធិបតី ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ស៊ី ជីនពីង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន**កម្ពុជា-អាសែបៃស្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើសក្តានុពលក្នុងការជួយដល់វិស័យបរិស្ថាន**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើលិខិតអបអរសាទរចំពោះ សម្តេច គុយ សុផល ក្នុងឱកាសដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមជា «សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី-កម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត**ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោសនៃការរំលោភចំណីផ្លូវ មានទាំងពិន័យប្រាក់ និងជាប់ពន្ធនាគារ!**រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំស្តីពីវិធានការទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អ គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត**ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញមន្ត្រីក្រសួងយុត្តិជាច្រើននាក់ដែលធ្លាប់ចូលរួមក្នុងការស៊ើបអង្កេតលើ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក**រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់លោក Yoon Suk Yeol ពីបទបះបោរទាក់ទងនឹងការដាក់ច្បាប់អាជ្ញាសឹក**នាយករដ្ឋមន្រ្តីថៃ បញ្ជាឲ្យដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ក្នុងទីក្រុងបាងកករយៈពេលមួយសប្តាហ៍ ដើម្បីដោះស្រាយការបំពុលបរិយាកាស

នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៣៖០០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១៖ ឈ្មោះ ZHANG HAO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ទី២៖ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន និងទី៣៖ឈ្មោះ YANG OU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ វត្ថុតាងដកហូតបាន រថយន្ដ៣គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ប្រភេទ380mm ចំនួន១០គ្រាប់ និងសំបកកន្ទុះចំនួន១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ដ២គូ និងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង