**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកថារាជរដ្ឋាភិបាលកម្ពុជាឃើញតែអួត អត់មានអ្វីសោះនោះ សុទ្ធតែអ្នកមិនព្រមបើកភ្នែកមើល

ភ្នំពេញ៖ គិតមកទល់នឹងពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ​ ដែលរដ្ឋាភិបាលថ្មីអាណត្តិទី៧បានចាប់កំណើត ហើយក្នុងនោះមានសមទ្ធិផលជាច្រើន បានកើតឡើងជាហូរហែរ ក្នុងនោះក៏មានក្រុមអគតិមួយចំនួន បានរិះគន់ទៅលើរដ្ឋាភិបាលថា បានតែអួតមិនឃើញមានអ្វីសោះនោះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តបទៅវិញថា អ្នកដែលនិយាយទាំងនោះ សុទ្ធតែមិនព្រមបើកភ្នែកមើល ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ្នកខ្លះថា ១ឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល ខ្ញុំទៅសម្ពោធរោងចក្រ Toyota ក្រុមហ៊ុនវិនិយោគបង្កើតការងារមួយថ្ងៃៗ ក្រសួងការងារដាក់ Dashboard (ផ្ទាំងគ្រប់គ្រង) ៥ម៉ឺននាក់ត្រូវការបុគ្គលិក រុញទៅដើម្បីបង្កើតជាប្រចាំ»​ ។

សម្តេចធិបតី បន្ថែមថា «មានរោងចក្របិទយើងទទួលស្គាល់ តែមានរោងចក្រច្រើនបើកដូចគ្នា ប្រទេសទាំងអស់ដូចគ្នា តែយើងមិននៅស្ងៀមទេ យើងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើងបន្ថែមទៀត តាមរយៈការដាក់ចេញគោលនយោបាយជាក់ស្តែង ហើយមួយធំបំផុតគឺធនធានមនុស្ស» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត​ ក៏បានរំលឹកអំពីការចរចាបញ្ចប់ លើការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី BYD របស់ចិន ដែលអាចនឹងមកដល់នៅឆ្នាំក្រោយផងដែរ ខណៈកម្ពុជា ក៏កំពុងមានដំណើរការរោងចក្រផលិតរថយន្តរបស់ជប៉ុន Toyota និងក្រុមហ៊ុនរថយន្តរបស់អាម៉េរិក Ford ជាដើម ។

សម្តេចធិបតី មានប្រសាសន៍ថា «ក្រុមហ៊ុន BYD អាចដឹងហើយ ក្រុមហ៊ុនយក្សរបស់ចិន ដូច Tesla របស់អាម៉េរិក កំពុងតែចរចាចុងក្រោយ ដែលគ្រោងមកក្នុងឆ្នាំក្រោយ» ៕    

អត្ថបទដែលជាប់ទាក់ទង