**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចប្រធានព្រឹទ្ធសភា ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ទិញដីទុកសម្រាប់ពលរដ្ឋធ្វើចេតិយ ខណៈបច្ចុប្បន្នដីរបស់វត្តហាក់ចង្អៀតណែន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើឲ្យក្រសួងធម្មការ និងសាសនា សហការរៀបចំជាមួយព្រះសង្ឃ និងអាជ្ញាធរ ដើម្បីទិញដីទុកសម្រាប់ប្រជាពលរដ្ឋធ្វើចេតិយ ខណៈបច្ចុប្បន្នដីរបស់វត្តហាក់ចង្អៀតណែនដោយសារចេតិយរបស់ប្រជាពុទ្ធបរិស័ទ។

សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សំណាងល្អបច្ចុប្បន្ននៅទីវត្តអារាមមានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខគ្មានកន្លែងធ្វើចេតិយទេ ដូច្នេះអាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេកដើម្បីពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះណា រើកុដលោកធ្វើចេតិយក៏មានដែរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានមើលឃើញថា បច្ចុប្បន្ននៅតាមទីធ្លាវត្តអារាមហាក់មានសភាពចង្អៀតណែន និងមានចេតិយគ្របដណ្ដប់លើទីធ្លាវត្តអារាមស្ទើរ៥០ភាគរយ ទៅហើយ ដូច្នេះគួរគិតគូរទុកជាមុន ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋអាចជាវដីទៅធ្វើចេតិយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចិនមានកន្លែងសម្រាប់ធ្វើមុង ហើយកម្ពុជាក៏អាចមានកន្លែងសម្រាប់បញ្ចុះការធ្វើចេតិយផងដែរ ចំពោះរឿងមច្ឆាវិញមិនពិបាកនោះទេ។ ក្នុងន័យនេះ សម្ដេចបន្តថា ការរៀបចំបែបនេះមិនមែនជាផ្នូរខ្មោចរួមដូចសម័យ ប៉ុល ពតទេ ប៉ុន្តែជាទីកន្លែងសម្រាប់ជួបជុំគ្រួសារដែលមានអាទិភាពយកទៅដាក់រួមផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យតាមវត្តអារាម ធ្វើការបណ្ដុះបណ្ដាលអាចារ្យដែលមានស្រាប់ ដើម្បីបង្កើននូវធនធានអាចារ្យដែលមានសមត្ថភាពបន្ថែមទៀត កុំរង់ចាំតែការបណ្ដុះបណ្ដាលរបស់ក្រសួងធម្មការ និងសាសនា។

សម្ដេចតេជោ បានបន្ដថា កន្លងទៅបន្ទាប់ពីការប្រកាសរបស់សម្ដេច សង្កេតឃើញថា ការងារបណ្ដុះបណ្ដាលអាចារ្យ អាចារ្យនី ក៏មានការកើនឡើង ហើយវិបត្តិកង្វះអាចារ្យក៏លែងមានទៀតដែរ ៕

អត្ថបទដែលជាប់ទាក់ទង