**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសកែសម្រួលទីបញ្ជាការស្រាល និងពង្រឹងតួនាទីភារកិច្ច និងឧបត្ថម្ភអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកងកម្លាំងចម្រុះនៅតំបន់ដែនព្រៃជម្រកសត្វបឹងពែរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្តីសម្រេចស្ដីពីការកែសម្រួលទីបញ្ជាការស្រាលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន២ គោលដៅ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមលេខាធិការដ្ឋានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអានសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាលប្រចាំការនៅតំបន់ព្រៃជម្រកសត្វបឹងពែរ ដោយចែកចេញជាពីរទីបញ្ជាការស្រាលនៅតំបន់ភ្នំប្រង់ និងទីបញ្ជាការស្រាលនៅតំបន់ជាំក្របី ដោយប្រើប្រាស់កម្លាំងចម្រុះ ងាយស្រួលក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត បានណែនាំដល់មន្ត្រីក្រោមឱវាទនិងអាជ្ញាធរដែនដី​ ត្រូវផ្សព្វផ្សាយ ជូន​ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីច្បាប់ស្តីពីការគ្រប់គ្រងការពារតំបន់ធនធានធម្មជាតិ និង​ដោយ​ឡែក​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុង​បន្ត​សកម្មភាព​លើដី ដែលច្បាប់ហាមឃាត់ ត្រូវបញ្ឈប់ជាបន្ទាន់ និងមិនត្រូវកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ហាមឃាត់ជាថ្មីទៀតជា​ដាច់​ខាត​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលបានប្រគល់ភារកិច្ចឲ្យកងកម្លាំងចម្រុះ ត្រូវសហការគ្នាឲ្យបានល្អក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ដោយមិនឱ្យមានការកើតឡើងជាថ្មីនៅការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងត្រូវធ្វេីការគ្រប់គ្រងដីរបស់រដ្ឋ ដែលបានលួចកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមកឲ្យនៅគង់វង្ស ទុកជាសម្បត្តិរដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះទាំងពីរគោលដៅនៃទីបញ្ជាការស្រាល ត្រូវប្តេជ្ញាចិត្តឱ្យបានដាច់ខាត គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ច ដែលបានប្រគល់ជូន ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចជំនាញ ត្រូវផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រូតជ្រាប​ និង​ត្រូវ​អនុវត្តន៍​វិធានការ​ច្បាប់​យ៉ាង​មុឺងម៉ាត់​ដោយគ្មានការលេីកលែង​ចំពោះ​ជន​ណា​នៅ​តែ​បំពាន​ក្នុង​ការ​ទន្រានយកដីរដ្ឋធ្វេីជាកម្មសិទ្ឋ​ ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និងថវិកាចំនួន ២​ លាន​ រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ព្រម​ទាំង​ជំនួយ​ឧបត្ថម្ភ​របស់​លោក​តុប​កក្កដា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តធ្វើសកម្មភាព ដោយគ្មានការដកថយឡើយ៕

អត្ថបទដែលជាប់ទាក់ទង