**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ​ ដោយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ (២១/២២ ខែវិច្ឆិកា ឆ្នាំ២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានកិច្ច ការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមសុីវិល និងវិស័យឯកជន ព្រមទាំងនាយកសាលា និង ប្រធានមណ្ឌលសុខភាព ទូទាំងខេត្តប្រមាណ ២៥០នាក់ចូលរួម ។

ឯកឧត្តម ប្រាក់ សោភ័ណ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជម្រុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបានបន្ថែមថា ការរៀបចំវេទិការនេះ គឺដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរឡើង។ ការធ្វើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋចំគោលដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាពកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ គុណភាព ជីវិតរស់នៅ។

ឯកឧត្តម ប្រាក់ សោភ័ណ បានស្នើអង្គវេទិកាទាំងមូល មន្ទីរ/អង្គភាព/ស្ថាប័ននានា ពិសេសអង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ដែលសុទ្ធតែពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណាមិនត្រូវស្ទាក់ស្ទើរ ឬខ្លាចប៉ះពាល់ក្នុងការលើកឡើង និងលើកយកមកឲ្យអស់នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកា ក្នុងការដោះស្រាយទាំងអស់គ្នា ដើម្បីឈានទៅរកដំណោះស្រាយរួមមួយឲ្យបានសមស្រប និងជាក់លាក់បំផុត។

តាមរបាយការណ៍ក្នុងរយៈពេល៣ឆ្នាំរបស់រដ្ឋបាលខេត្ត លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត បានលើកឡើងពីលទ្ធផលដែលបានអនុវត្ត ក្នុងរយៈពេល៣ឆ្នាំ របស់រដ្ឋបាលខេត្ត លើគ្រប់វិស័យ ព្រមទាំងបានលើកផងដែរ អំពីបញ្ហាប្រឈម និង លទ្ធផលដោះស្រាយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង