**ប្រធានាធិបតីចិន៖ ចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ**រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់បងប្អូនសហគមន៍ខ្មែរនៅកូរ៉េ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលខុសនឹងច្បាប់អាជ្ញាសឹក ដែលទើបប្រកាសដោយប្រធានាធិបតីកូរ៉េ**ក្រុមមេធាវី ព្រមានពីហានិភ័យ នៃការនិរទេសជនជាតិវៀតណាម ចេញពីអាមេរិក ចំពេលលោក Trump ត្រឡប់ចូលកាន់តំណែងឡើងវិញ**កប៉ាល់ដឹកទំនិញ ត្រូវបានលិចនៅដែនសមុទ្រក្រហមប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកផលិតមាតិកា គឺបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម**វិមានក្រឹមឡាំង អត្ថាធិប្បាយលើការចរចារបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយណាតូ**អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺករណីចាប់ខ្លួនលោកយាយម្នាក់ អាយុ៨២ឆ្នាំនៅស្រុកបាទី ខេត្តតាកែវ តាមដីការបស់តុលាការ**ចិន ប្រកាសហាមឃាត់ការនាំចេញរ៉ែសំខាន់ៗទៅកាន់អាមេរិក បង្កើនភាពតានតឹងពាណិជ្ជកម្ម**ក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជនដោយឥតគិតថ្លៃ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ទូទាំងប្រទេស ក្រោយក្រុមប្រឆាំងរៀបចំការបះបោរ**អូស្ត្រាលី សហការជាមួយកម្ពុជា រៀបចំសន្និសីទ និងពិព័រណ៌ទឹកស្អាតកម្ពុជាលើកទី៥ ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព**នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់ App NoDrug**អភិបាលខេត្តតាកែវ ជួបសួរសុខទុក្ខ និងជូនលោកយាយវ័យ ៨២ឆ្នាំ ចេញពីពន្ធនាគារជូនមកដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ដែលត្រូវសមត្ថកិច្ចចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ**ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវាយតម្លៃគម្រោង WAT4CAM-Phase1 របស់ក្រុមបេសកកម្មនៃសហភាពអឺរ៉ុប**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមការងារគ្រូពេទ្យ នាំលោកតា លោកយាយ លោកអ៊ំ ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពីសង្កាត់ឃ្មួញ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង**សម្តេចនាយករដ្ឋមន្ត្រី សម្រេចស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៩គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង១,៥គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវបេតុងចាស់ ទៅដល់តំបន់អភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប តាមសំណើរបស់ប្រជាពលរដ្ឋ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន បង្កើតការងារធ្វើ និងបង្កើនជីវភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល**អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំការគ្រប់គ្រងធនធានធម្មជាតិ លេីកគម្រោងស្នេីសុំរាជរដ្ឋាភិបាលធ្វេីផ្លូវក្រវាត់ព្រំដែន ខ្មែរ-ថៃ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង**រដ្ឋមន្ត្រីសុខាភិបាល លើកយកប្រធានបទមកពិភាក្សា «ធ្វើដូចម្តេច ដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?»

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ

ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត។

បើក្រសួង និងរាជធានី-ខេត្ត ដែលជាម៉ែ ជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្ត មិនធ្លាប់មានបញ្ហាទេ។

ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកម្មពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងពិធីនេះ លោក ញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញជំនួសលោក ចាន់ រិទ្ធី ដែលចូននិវត្តន៍។

ឯកឧត្ដម ឌិត ទីណា ក្នុងឱកាសនោះ ក៏សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ អ្វីដែលយើងបានឃើញជាក់ស្តែងសំរាប់ព្រះរាជបុណ្យអុំទុក ដែលបានកន្លងទៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរភ្នំពេញ សហការជាមួយកងកម្លាំង រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សណ្ដាប់ធ្នាប់ល្អប្រសើរខ្លាំងណាស់ រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលថែមទៀត។

ឯកឧត្ដម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថា សាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ។

ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តបានយ៉ាងល្អ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ឯកឧត្ដមបានលើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតា សម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។
លោកអភិបាលរាជធានី បានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឲ្យបានល្អជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។

នៅក្នុងឱកាសនោះលោក ញ៉ែម តារារិទ្ធ បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។
លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះ ឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង