**ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិសេសត្រូវកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ**រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន**អង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅមកវិញ**ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្តពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមពេទ្យឯកជន**រន្ធត់ណាស់! រថយន្តកុងតឺន័រដឹកឈើ រេចង្កូតបុករះនៅចំណោតលោកយាយម៉ៅរបួសធ្ងន់ស្រាលជាច្រើននាក់**មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន នឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់**ប្រធានរដ្ឋសភាកម្ពុជា​ និងវៀតណាម៖​ កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងវៀតណាម​ បាននាំមកនូវផ្លែផ្កាជាច្រើនដល់ពលរដ្ឋ​ និងប្រទេសទាំងពីរ**ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមច្បាប់ ស្តីពី «និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម»**ICC ចេញដីកាចាប់ខ្លួន លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិហើយ**ឯកឧត្តម ប្រាក់ សុខុន រៀបចំអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ**ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា**ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ជាង១ពាន់នាក់**ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ**សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ**មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះត្រួតពិនិត្យច្រកទ្វារព្រំដែនព្រំ និងចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រចាំប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន**មហាសេដ្ឋីឥណ្ឌាមួយរូបត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិក ពីបទស៊ីសំណូក និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មអឺរ៉ុប បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។

ឯកឧត្តមបានលើកឡើងថា៖ “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច មិនមែនគ្រាន់តែជាប្រអប់ធីកនៅលើរបាយការណ៍អាជីវកម្មទៀតទេ ប៉ុន្តែជាក្របខណ្ឌសម្រាប់ការសម្រេចចិត្តដើម្បីភពផែនដី សហគមន៍ និងស្ថាប័នផ្ទាល់របស់យើង។”

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែងនៃការអនវុត្តនេះ។

ឯកឧត្តមក៏បានកោតសរសើរដល់សភាពាណិជ្ជកម្មអឺរ៉ុប និងសហគ្រិនខ្មែរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច សម្រាប់វិស័យធុរកិច្ចនៅកម្ពុជា។

កម្មវិធីពានរង្វាន់ ESG របស់សភាពាណិជ្ជកម្មអឺរ៉ុប បានជ្រើសរើសធុរកិច្ចសម្រាប់ពាន រង្វាន់ចំនួន ៥ប្រភេទគឺ៖ ពានរង្វាន់ផ្នែកបរិស្ថាន, ពានរង្វាន់បរិយាបន្ន សមធម៌ និង សង្គម, ពានរង្វាន់ភាព ជា ដៃគូ ឧស្សាហកម្ម, ពានរង្វាន់បច្ចេកវិទ្យា, និងពានរង្វាន់ យុវជន៕

អត្ថបទដែលជាប់ទាក់ទង