**អាជ្ញាធរជួយសង្គ្រោះមនុស្សចម្រុះជាតិសាសន៍១៨នាក់ ក្រោយលិចទូកដឹកភ្ញៀវទេសចរ និងទំនិញរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ**ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិសេសត្រូវកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ**រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន**អង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅមកវិញ**ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្តពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមពេទ្យឯកជន**រន្ធត់ណាស់! រថយន្តកុងតឺន័រដឹកឈើ រេចង្កូតបុករះនៅចំណោតលោកយាយម៉ៅរបួសធ្ងន់ស្រាលជាច្រើននាក់**មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន នឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់**ប្រធានរដ្ឋសភាកម្ពុជា​ និងវៀតណាម៖​ កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងវៀតណាម​ បាននាំមកនូវផ្លែផ្កាជាច្រើនដល់ពលរដ្ឋ​ និងប្រទេសទាំងពីរ**ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមច្បាប់ ស្តីពី «និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម»**ICC ចេញដីកាចាប់ខ្លួន លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិហើយ**ឯកឧត្តម ប្រាក់ សុខុន រៀបចំអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ**ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា**ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ជាង១ពាន់នាក់**ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ**សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ**មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះត្រួតពិនិត្យច្រកទ្វារព្រំដែនព្រំ និងចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រចាំប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

សម្តេចធិបតី ណែនាំក្រសួងរ៉ែ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោងប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នបង្គោល និងក្រសួង-ស្ថាប័ននានា ដែលជាស្ថាប័នដៃគូ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោងប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យក្រសួងរ៉ែ និងថាមពលយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យថាមពលដែលប្រើប្រាស់កាន់តែស្អាត កាន់តែមានប្រសិទ្ធភាព មានស្ថិរភាព ថ្លៃសមរម្យ និងមានសមធម៌ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសម្រួលដល់ជីវភាពសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអាចធ្វើអន្តរកាលវិស័យថាមពលកម្ពុជាឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអន្តរជាតិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពជាមួយមតិរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងការកំណត់យកអភិក្រមចំនួន៤ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យថាមពលបន្ត ទៀតគឺ៖ ១). បង្កើនថាមពលស្អាត និង ប្រសិទ្ធភាពថាមពល, ២). រក្សាថ្លៃសមរម្យ ស្របតាមថ្លៃនៃ ធាតុចូលក្នុងការផលិត បញ្ជូន និង ចែកចាយថាមពល, ៣). បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និង៤). បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និងប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលទើបអនុម័តការអនុម័តគម្រោងអភិវឌ្ឍប្រភពថាមពលថ្មីចំនួន ២៣គម្រោង អានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់បន្ថែម នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង