**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤

ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីក្នុងវិស័យអប់រំ ឆ្នាំសិក្សា២០២៤-២០២៥ នៅតាមបឋមសិក្សា និងមត្តេយ្យសិក្សា ដែលប្រព្រឹត្តទៅនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថលនៃក្រសួងមុខងារសាធារណៈ លោក ទិន សារ៉ាវុឌ អភិបាលរងខេត្តបាត់ដំបង និងដោយមានការអញ្ចើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន លោកប្រធានមន្ទីរមុខងារសាធារណៈ លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីនៃការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុកជាច្រើនរូបទៀត។

លោក ទិន សារ៉ាវុធ បានមានមតិស្វាគមន៍ដោយធ្វើការសំណូមពរ ដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ចំពោះការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស វាគ្មិនក្រសួងមុខងារសាធារណៈ ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទិន្នន័យមន្រ្តីក្នុងវិស័យអប់រំ ដែលបានផ្ទេរឱ្យការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពឆាប់រហ័ស និងជាផ្នែកមួយ ក្នុងការអនុវត្តគោលនយោបាយកំនែទម្រង់រដ្ឋបាលសាធារណៈ និងវិធានគន្លឹះជាអាទិភាពរបស់ក្រសួងមុខងារសាធារណៈ ក្នុងនោះមានការពិនិត្យឡើងវិញ នូវរចនាសម្ព័ន្ធ និងព័ត៌មានមុខងារ មុខតំណែង ការប្រលងជ្រើសរើសមន្រ្តីរាជការ និងធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការ ដោយពង្រឹងប្រសិទ្ធភាព និងគុណភាពការងារប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមអង្គភាពនីមួយៗ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការសេវា របស់ប្រជាពលរដ្ឋ និងបំរែបំរួលជាសាកល ក្នុងបរិបទសាកលលោកឌីជីថល។

ឯកឧត្តម ឡុង សារឿន បានមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលដោយលើកឡើងថា នៅក្នុងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឯកសារយុទ្ធសាស្រ្ត ស្តីពី យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ស្នូលនៃយុទ្ធសាស្រ្ត ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន។ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន ៥គឺ ការពង្រឹង និងការកែទម្រង់ស្ថាប័ន, ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ, ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ដែលមានគោលដៅយុទ្ធសាស្រ្ត។

ឯកឧត្តមបានបន្តទៀតថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តី ក្នុងវិស័យអប់រំឆ្នាំសិក្សាថ្មី ២០២៤-២០២៥ គឺជាការចាំបាច់ ដើម្បីទទួលបានបច្ចុប្បន្នកម្មរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តី ដែលយកមកសិក្សា ធ្វើជាមូលដ្ឋាន ក្នុងការជួយជំរុញការដោះស្រាយបញ្ហាប្រឈមនៃការលើស ប៉ុន្តែខ្វះមន្រ្តី ការពង្រាយមន្រ្តី និងការជ្រើសរើសឆ្លើយតបនឹងអាទិភាពនៃការងារ ការបង្កើនប្រសិទ្ធភាពចំណាយបន្ទុកបុគ្គលិក៕

អត្ថបទដែលជាប់ទាក់ទង