**អាជ្ញាធរជួយសង្គ្រោះមនុស្សចម្រុះជាតិសាសន៍១៨នាក់ ក្រោយលិចទូកដឹកភ្ញៀវទេសចរ និងទំនិញរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ**ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិសេសត្រូវកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ**រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន**អង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅមកវិញ**ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្តពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមពេទ្យឯកជន**រន្ធត់ណាស់! រថយន្តកុងតឺន័រដឹកឈើ រេចង្កូតបុករះនៅចំណោតលោកយាយម៉ៅរបួសធ្ងន់ស្រាលជាច្រើននាក់**មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន នឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់**ប្រធានរដ្ឋសភាកម្ពុជា​ និងវៀតណាម៖​ កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងវៀតណាម​ បាននាំមកនូវផ្លែផ្កាជាច្រើនដល់ពលរដ្ឋ​ និងប្រទេសទាំងពីរ**ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមច្បាប់ ស្តីពី «និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម»**ICC ចេញដីកាចាប់ខ្លួន លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិហើយ**ឯកឧត្តម ប្រាក់ សុខុន រៀបចំអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ**ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា**ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ជាង១ពាន់នាក់**ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ**សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ**មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះត្រួតពិនិត្យច្រកទ្វារព្រំដែនព្រំ និងចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រចាំប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

មហាសេដ្ឋីឥណ្ឌាមួយរូបត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិក ពីបទស៊ីសំណូក និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ លោក ហ្គោថាម អាដានី ប្រធានសម្ព័ន្ធក្រុមហ៊ុនឥណ្ឌា Adani Group និងជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូប ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ជុំវិញការសូកប៉ាន់ និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ។

ក្នុងនាមជាប្រធានអាណាចក្រសម្ព័ន្ធអាជីវកម្មដ៏ច្រើន និងសម្បើមដូចជា៖ ធ្យូងថ្ម អាកាសយានដ្ឋាន ស៊ីម៉ងត៍ និងប្រព័ន្ធផ្សព្វផ្សាយ លោក អាដានី ត្រូវបានល្បីរន្ទឺរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំសាជីវកម្ម និងការទម្លាក់ភាគហ៊ុនជាដើម។

អាជ្ញាធរបានចោទប្រកាន់លោកមហាសេដ្ឋី អាដានី និងនាយកប្រតិបត្តិពីរនាក់ទៀតនៅក្រុមហ៊ុន Adani Green Energy ដែលជាក្មួយប្រុសរបស់លោក គឺលោក សាហ្ការ អាដានី (Sagar Adani) និងលោក វីនីត ចាអ៊ីន (Vneet Jaain) ដោយយល់ព្រមបង់ប្រាក់សំណូកជាង២៥០លានដុល្លារ ដល់មន្រ្តីរដ្ឋាភិបាលឥណ្ឌាចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីជាថ្នូរទទួលបានប្រាក់ចំណេញ២ពាន់លានក្នុងរយៈពេលប្រហែល២០ឆ្នាំ។

ករណី នេះ ជាប់ ពាក់ព័ន្ធ នឹង ការ រំលោភ បំពាន ច្បាប់ ស្តី ពី ការ ប្រព្រឹត្ត អំពើ ពុក រលួយ ពី បរទេស ជា ច្បាប់ ប្រឆាំង ការ ស៊ីសំណូក របស់ សហរដ្ឋ អាម៉េរិក។

គួរបញ្ជាក់ថា លោក ហ្គោថាម អាដានី មានអាយុ៦២ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធចំនួន៦៩,៨ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានបំផុតទី២២របស់ពិភពលោក និងជាមហាសេដ្ឋីមានបំផុតទីពីររបស់ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដ្ដី Forbes៕

អត្ថបទដែលជាប់ទាក់ទង