**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីលិខិតបទ ដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ នៅសាខាព័ន្ធដារខេត្តព្រះសីហនុ ដោយមានការចូល រួមពីលោកអភិបាលរងខេត្ត លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ប្រធានសភាពាណិជ្ជកម្មខេត្ត សហគ្រិនវ័យក្មេង និងចៅសង្កាត់។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយដល់អ្នកជប់ពន្ធ និងសាធារណជនឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីបទប្បញ្ញាតិផ្សេងៗស្តីពីពន្ធដារ។ ទន្ទឹមនោះសាខាពន្ធដារខេត្ត បានរៀបចំសិក្ខាសាលាជារៀងរាល់ត្រីមាសតាមផែនការ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ សាខាបានសហការជាមួយនាយកដ្ឋានថ្នាក់កណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាសរុប ០៩លើក មានអ្នកចូលរួមចំនួន ៤០៨ នាក់។

លោកបានស្នើដល់អ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ឱ្យបានយល់កាន់តែច្បាស់ អំពីប្រភេទពន្ធខាងលើជៀសវាងអនុវត្តខុសឆ្គង ឬពុំបានត្រឹមត្រូវដែលនាំឱ្យទទួលរងនូវការផាកពិន័យ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ) ។តាមរយះសិក្ខាសាលានេះ យើងនឹងយល់កាន់តែច្បាស់នូវច្បាប់ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធលើវិស័យអចលនទ្រព្យ ហើយចូលរួមអនុវត្តកាតព្វកិច្ច ក្នុងនាមជាអ្នកជាប់ពន្ធ ព្រមទាំងសហការអនុវត្ត និងផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីៗឪ្យបានទូលំទូលាយក្នុងនាមអាជ្ញាធរពាក់ព័ន្ធ និងអ្នកជាប់ពន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីសាខាពន្ធដារខេត្ត ខិតខំយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងបម្រើ សេវាពន្ធដារជូនប្រជាពលរដ្ឋបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿជាក់ មាន ទំនុកចិត្តពីប្រជាពលដ្ឋ ដើម្បី កៀគរប្រភពចំណូល ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍខេត្តព្រះសីហនុ សូមអ្នកពាក់ ព័ន្ធទាំងអស់បន្តចូលរួមសហការជាមួយសាខាពន្ធដារខេត្ត  និងបានអំពាវនាវឪ្យបងប្អូនប្រជាពលដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់នៃច្បាប់ ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់គោល ការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជា ម្ចាស់អចលនទ្រព្យក្នុងនោះរួមមាន ១.ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ ២.ការ អនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ ៣.ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមាន លក្ខណៈជាបុរី មានថ្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ។ រាជរដ្ឋាភិ បាលបន្តអនុវត្តគោលការណ៍មិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារៈកសិកម្ម កសិផលកសិកម្ម រួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ ឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មមួយចំនួនផ្សេងទៀត។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាល ខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ប្រធានសភាពាណិជ្ជកម្ម សហគ្រិនវ័យក្មេង និងបងប្អូនប្រជាពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់នៃច្បាប់ ដើម្បីរួម ចំណែកគាំទ្រដល់កិច្ចដំណើរ នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានដូចជា ផ្លូវថ្នល់ ស្ពាន អគារ សាលារៀនមន្ទីរពេទ្យជាដើម៕

អត្ថបទដែលជាប់ទាក់ទង