**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ឯកឧត្តម ជិន ថាញ់មិន( Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល៤ថ្ងៃ នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅពេលអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធ ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារវិមានឯករាជ្យនិងបានអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

រដ្ឋសភាកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជាផ្លូវការនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងវៀតណាមបានជួបពិភាក្សាការងារទ្វេភាគី មុននឹងអញ្ជើញជាអធិបតីរួមគ្នានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ជិន ថាញ់មិន នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជាមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏នឹងអញ្ជើញចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្ចើម្ចាស់ផ្ទះ ផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជានាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ទំនាក់ទំនងពហុភាគី ពង្រឹងយន្តការសភាតាមរយៈការទូតសភាដើម្បីធានាការពារសុខសន្តិភាពនិងស្ថិរភាពសង្គមជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក ជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរជាតិសំខាន់ៗនាឱកាសនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង