ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្តពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមពេទ្យឯកជន
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥ ឱ្យចូលរួមតាមដាននិងជំរុញការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ ក្នុងដែនសមត្ដកិច្ចរបស់ខ្លួន។