**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាថ្ងៃទី២០ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) បានចាប់ផ្ដើមនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។

គណៈប្រតិភូការពារជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អមដោយឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ និងកិច្ចប្រជុំដែលពាក់ព័ន្ធចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម នាយឧត្តមសេនីយ៍ ច័ន្ទសាមន ច័ន្ទយ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសខណៈពេលមានភាពមិនប្រាកដប្រជាជាសកលកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ច័ន្ទសាមន ច័ន្ទយ៉ាឡាត បានកត់សម្គាល់ថា កិច្ចប្រជុំ ADMM លើកទី១៨ ក្រោមមូលបទ «អាស៊ាន៖រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» ផ្តោតលើស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងលើកកម្ពស់តំបន់អាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងភាពធន់។

ថ្លែងក្នុងកិច្ចប្រជុំ ADMM លើកទី១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះក្រសួងការពារប្រទេសឡាវក្នុងការបំពេញកាតព្វកិច្ចជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងនាមជាប្រធានកិច្ចប្រជុំ ADMM និង ADMM-បូក ក្នុងឆ្នាំ២០២៤។

កិច្ចប្រជុំ ADMM លើកទី១៨ ក្នុងឱកាសនោះ បានអនុម័ត និងសម្រេចលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ពិធីសារសម្រាប់អ្នកសង្កេតការណ៍ក្រុមការងារជំនាញADMM-បូក ដែលត្រូវបានសហការរៀបចំឡើងដោយប្រទេសឡាវ ហ្វីលីពីន និងសិង្ហបុរី, ឯកសារយុទ្ធសាស្ត្រអនាគតរបស់ ADMM និង ADMM-បូក របស់ប្រ៊ុយណេនិងសិង្ហបុរី ដែលឯកសារនេះគូសបញ្ជាក់អំពីវិធីសាស្ត្រសម្លឹងទៅខាងក្រៅរបស់អាស៊ានដើម្បីជំរុញទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកជាមួយដៃគូខាងក្រៅខណៈដែលប្រកាន់ខ្ជាប់នូវមជ្ឈភាព និងការឯកភាពរបស់អាស៊ានជាស្នូល។

កិច្ចប្រជុំបានសម្រេចលើសំណើមួយចំនួន ដូចជា សំណើរបស់សហរដ្ឋអាមេរិក សុំរៀបចំលំហាត់លម្ហ សមុទ្រអាស៊ាន-អាមេរិក លើកទី២ នៅឆ្នាំ២០២៥, សម្រេចលើការវាយតម្លៃការអនុវត្តកម្មវិធីសង្កេតការណ៍ ឆ្នាំ២០២១-២០២៣, និងសម្រេចលើសំណើសុំសង្កេតការណ៍ក្រុមការងារជំនាញ ADMM-បូក របស់ប្រទេសកាណាដា បារាំង និងអង់គ្លេស សម្រាប់ឆ្នាំ២០២៤-២០២៧។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់ឡាវលើការប្រុងប្រៀបរបៀបវារៈសម្រាប់កិច្ចប្រជុំ ADMM បូក លើកទី១១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាចុងបញ្ចប់ កិច្ចប្រជុំបានអនុម័ត «សេចក្តីប្រកាសរួមទីក្រុងវៀងច័ន្ទន៍ ស្តីពីអាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃADMM និង ADMM បូក ក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។

សេចក្តីប្រកាសនេះបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅសំខាន់ៗដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការពង្រឹងភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន និងរក្សាបាននូវនិម្មាបនកម្មតំបន់ផ្អែកលើច្បាប់ស្របតាមអន្តរជាតិ និងសម្រាប់ផលប្រយោជន៍ប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង